បណ្តាញសង្គម

​នឹក​ឃើញ​​យ៉ាង​ម៉េច​ទើប​​បង​ស្រី ដេនី ក្វាន់ ទិញ​ខ្លា​ជាង​៣០​​ក្បាល​ដាក់​ក្នុង​ផ្ទះ​

ថ្មីៗនេះអ្នកនាង ចោម ច័ន្ទ ត្រូវជាបងស្រី ដេនី ក្វាន់ បានធ្វើឲ្យមិត្តភ័ក្ដិទាំងក្នុង និងក្រៅសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនាងចំណាយប្រាក់ជាង ១ ម៉ឺនដុល្លារទិញរូបសំណាក និងតុក្កតាខ្លាមកតាំងនៅក្នុងផ្ទះជាង ៣០ ក្បាល។

អ្នកនាង ចោម ច័ន្ទ បានឲ្យដឹងថា ចំពោះការទិញរូបសំណាក និង តុក្កតាខ្លាជាច្រើនក្បាលមកដាក់តាំងលម្អនៅក្នុងគេហដ្ឋាន ព្រោះខ្លួនគិតថា ខ្លាគឺជាសត្វមួយប្រភេទ ដែលមានអំណាចរិទ្ធិបារមីខ្លាំងជាងសត្វមួយចំនួនរស់នៅក្នុងព្រៃ តែងតែខ្លបខ្លាចអំណាចខ្លា លើកលែងតែសត្វតោមួយប៉ុណ្ណោះ។

ម្ដាយនាងតូច នាងល្អហួស និយាយថា៖ " ដូច្នេះហើយទើបខ្ញុំ ទិញរូបសំណាកខ្លា ទាំងតុក្កតាខ្លា សរុបទាំងអស់ចំនួន ៣២ ក្បាលដើម្បីហុងស៊ុយ ក្នុងការរកស៊ី ព្រោះតាំងពីខ្ញុំទិញដាក់តាំងក្នុងផ្ទះខ្ញុំរួចមករាសីខ្ញុំឡើស្រឺតៗ រកស៊ីអ្វីក៏កាក់កបដែរអូន"។

រូបសំណាក និង តុក្កតា ខ្លាចំនួន ៣២ ក្បាលដែលបងស្រី ដេនី ក្វាន់ទិញមកដាក់តាំងគឺនៅគេហដ្ឋានរបស់នាងឯ ខេត្តព្រះវិហារ មិនមែននៅភ្នំពេញឡើយ ដោយបានចំណាយថវិកាអស់ ១២ ០០០ ដុល្លារអាមេរិក(មួយម៉ឺនពីរពាន់ដុល្លារ)៕

ដកស្រង់ពី៖Sabay