បណ្តាញសង្គម

ធ្លាប់តែជិះលើដីថាសប្បាយ តែបើបានជិះកង់លើអាកាសធានាស្រៀវស្រើបខ្លាំង

ល្បែងកម្សាន្តថ្មីកំពុងល្បីខ្លាំងនៅទឹកដីខេត្តសៀមរាប ដែលគេស្គាល់ថា ZIP BIKE ឬ ជិះកង់លើអាកាស។ កន្លងមក ការជិះទោងលើខ្សែរ៉ត ធ្លាប់មានរួចមកហើយនៅកម្ពុជា ឥឡូវមានទេសចរអាចជិះលើខ្សែរ៉ត ដូចនៅប្រទេសឯទៀតផងដែរ។

ថ្មីៗនេះ ទេសចរជិតឆ្ងាយ បានសម្រុកទៅលេងរមណីយដ្ឋានត្រាវកុដ្ឋ ស្ថិតនៅឃុំបល្ល័ង្ក ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ដែលទើបដំណើរការ ជិះកង់លើខ្សែរ៉ត មានកំពស់រហូតដល់ទៅ ១៥ម៉ែត្រពីដី។ តាមការរៀបរាប់របស់អ្នកដំណើរម្នាក់ឲ្យដឹងថា ទេសចរជិះទោងខ្សែរ៉ត តម្លៃ ៥ដុល្លារ ក្នុងម្នាក់ ហើយជិះបាន ២ដង។ ដោយឡែកជិះកង់លើខ្សែរ៉តម្នាក់គឺ ៨ដុល្លារ៕

ដកស្រង់ពី៖Sabay