Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គួរ​ឲ្យ​សរសើរ! អាឡាស្កូ ក្ដោប​ដៃ​​ យ៉ែម ស្រីពេជ្រ លើក​កម្ពស់​ស្នាដៃ​កូន​ខ្មែរ

  • បោះពុម្ព

អតីតពលករខ្មែរនៅកូរ៉េដែលឡើងងារជាតារាក្រោមអាជីពជាពិធីករ វីជេ អាឡាស្កូ បានបង្ហើបប្រាប់ Sabay ថាលោកមានគម្រោងបង្ហាញខ្លួនលើជំនាញថ្មីទៀត ជាមួយស្រីស្អាតក្មេងខ្ចី យ៉ែម ស្រីពេជ្រ។ លោកបានឲ្យដឹងទៀតថាគម្រោងថ្មីនេះ គឺជាការចាប់ដៃគូច្រៀង ដោយលោកមាន២បទស្រេចហើយសម្រាប់ស្វាគមន៍ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងមកដល់នាពេលឆាប់ៗនេះ។

មិនត្រឹមតែប៉ុណ្ណោះតារាប្រុសសម្បូរពុកមាត់រូបនេះបន្ថែមទៀតថា លោកនឹងទិញចម្រៀងពីអ្នកផលិតតន្រ្តីខ្មែរក្មេងៗដែលពោរពេញទេពកោសល្យទាំងមានកេរ្តិ៍ឈ្មោះ ឬមិនទាន់ល្បីល្បាញក្ដី ដើម្បីឲ្យពួកគេមានឱកាសបង្ហាញស្នាដៃ និងជាផ្នែក១ជួយឲ្យអ្នកមានសមត្ថភាពទាំងនោះរកចំណូលបានច្រើនតាមដែរធ្វើបាន។

ពិធីករដដែលបញ្ជាក់ទៀតថា ការលោតទៅវិស័យតន្ត្រីនេះ លោកក្រសោបតែស្រីស្អាត យ៉ែម ស្រីពេជ្រ ទៅច្រៀងជាមួយប៉ុណ្ណោះ មិនមានការប្ដូរដៃគូទៅរកអ្នកណាផ្សេងឡើយ។ ការចាប់គូនេះទៀតសោតគឺធ្វើឡើងដើម្បីបង្កើនប្រជាប្រិយភាពខ្លួន ត្បិតអ្នកទាំង២ធ្លាប់ជាជយលាភីដូចគ្នា ក្នុងកម្មវិធី Star TV11 របស់ប៉ុស្តិ៍អប្សារា ដោយកាលណោះ អាឡាស្កូ ជាប់ផ្នែកពិធីករ ឯ ស្រីពេជ្រ ផ្នែកសម្ដែង៕

ដកស្រង់ពី៖Sabay