Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿងភាគថ្មីនេះ ស្រីកែវ សម្តែងតួកាច ជួបទះៗតែម្តង

  • បោះពុម្ព

កញ្ញា បូជនីកែវ ឬស្រីកែវ ដែលឈ្មោះដើម លីម មួយហ្គិច បានសម្តែងជាតួកាច ឆ្នាសឆ្នើម ជួបទះៗ រះមួយរឿង «ភូមិគ្រឹះ១០០ល្បិច» របស់ស្ថានីយទូរទស្សន៍ប៉ុសិ៍លេខ ៥។

ភាពយន្តភាគថ្មីនេះ ក៏មានការចូលរួមសម្តែងដោយ លោក សាយ សៀ រ៉ា និងកញ្ញា ឆុំ វត្តី ហើយមួយរឿងនេះ កញ្ញា ស្រីកែវ ក្រឡុកពេញផ្ទៃរឿង ពិសេសគឺជួបទះៗ តែម្តង មិនទុកទេ មិនថាតួឯកស្លូត ឆុំ វត្តី អ្នកបម្រើម្តាយក្មេក ឬម្តាយចុង ជួបគ្នាពេលណា មានរឿងនិយាយគ្នាមិនត្រូវ គឺទះតប់ ស្ទើរតែគ្រប់ឈុតឆាក។

បើតាម កញ្ញា ស្រីកែវ បញ្ជាក់ប្រាប់ថា រឿងនេះ កញ្ញាជាតួឯកស្រីចរិតកាចឆ្នាសឆ្នើម ហើយថែមទាំងជាតួដែលមានល្បិចកលគ្រប់បែបយ៉ាង ដើម្បីយកឈ្នះគេ តែក៏រងទុក្ខណាស់ដែរ ត្បិតជាតួកាចទះគេ ក៏ត្រូវគេទះវិញញឹកដែរ។

កញ្ញា បញ្ជាក់ថា៖ «មិនមែនតួកាចទះគេ ហើយគេអត់ទះវិញណាបង គិតមើលខ្ញុំតែម្នាក់សម្តែងទះគេ គេជាង ១០នាក់ ក៏ទះវិញស្ទើរគ្រប់គ្នា ហើយទះម្តង ៣ដៃ ត្រូវថត ៣ ទៅ ៤ដង គិតមើលទៅ»។

ដកស្រង់ពី៖Sabay