Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណី ប៊ុត សីហា តម្រូវឲ្យ​​​ក្រុម​គ្រួសារ​ធានា​​យក​ទៅ​ផ្ទះ​ដើម្បី​អប់រំ​ និង​បន្សាប​​គ្រឿង​ញៀន

  • បោះពុម្ព

បើតាមនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផែនការគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨ នេះថា កម្លាំងនគរបាលរបស់លោកពិតជាបានចាប់ខ្លួនតារាចម្រៀង ប៊ុត សីហា ពិតប្រាកដមែន។

ការចាប់ខ្លួននេះធ្វើឡើង ខណៈម្ចាស់ជយលាភីលេខ១ ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ កំពុងទៅទិញគ្រឿងញៀនដើម្បីជក់ នៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានបន្ថែមថា នៅពេលសួរនាំ ប៊ុត សីហា សមត្ថកិច្ចរកឃើញថារូបគេគ្រាន់តែជាប់ពាក់ព័ន្ធការជក់ និងប្រើប្រាស់គ្រឿងញៀន ដូច្នេះលោកក៏បានចាត់ចែងឲ្យកម្លាំងជំនាញទាក់ទងទៅអាណាព្យាបាល និងក្រុមគ្រួសារមកធានាយកទៅអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀន។

គួរបញ្ជាក់ថាលោក ប៊ុត សីហា ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃធ្វើការចាប់ខ្លួននៅវេលាម៉ោង ៥ និង ៣០ នាទីល្ងាចថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨ ករណីសង្ស័យពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន៕

ដកស្រង់ពី៖Sabay