Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូរសព្ទ​ម៉ាក​ថ្មី​ ប្រើ​កាមេរ៉ា​ភ្លោះ​មុខ​ក្រោយ ថ្ម​ធំ​ជាង iPhone X ​ប្រាំ​ដង ថ្លៃ​ខុស​គ្នា​ពាក់​កណ្តាល

  • បោះពុម្ព

ក្រុមហ៊ុនផលិតថ្មរ បស់អាមេរិក Energizer បានដាក់បង្ហាញនូវ ស្មាតហ្វូនម៉ូឌែល Power Max P16K Pro ក្នុងពិព័រណ៍ Mobile World Congress 2018 ដែលមានចំណុចពិសេស ប្រើថាមពលថ្មធំ ដល់ទៅ ១៦ ០០០mAh ។

ធៀបនឹង Galaxy S9 មានត្រឹម ៣ ០០០mAh និង iPhone X មាន ២ ៧១២ mAh ស្មាតហ្វូនអាមេរិក ជំនាន់ក្រោយនេះ អាចសាកថ្ម ៥ ថ្ងៃម្តង ស្ថិតក្នុងលក្ខខណ្ឌប្រើប្រាស់ បែបសាមញ្ញ ហើយបើ Standby អាចដល់រយៈពេល ៤០ ថ្ងៃ។

P16K Pro មានតួខ្លួនរាង ក្រាស់បន្តិចដល់ ១៥.២ មិល្លីម៉ែត្រ និងទម្ងន់ខ្លួន ៣៥០ ក្រាម ហើយរត់លើ Android 8.0 Oreo ប្រើអេក្រង់ ៥,៩៩ អ៊ីញ កម្រិត ២ ១៦០ x ១ ០៨០ ភីកសែល មាត្រដ្ឋាន ១៨:៩ ប្រើកាមេរ៉ាភ្លោះខាងក្រោយ 13MP+5MP និងខាងមុខ 16MP+13MP អមទ្រនាប់ស្កេនខ្ចៅដៃក្បែរនោះ។

បំពាក់នូវឈីប MediaTek Helio P23 មាន RAM 6GB និងអង្គចងចាំ 128GB បន្ថែមរន្ធដោត microSD គាំទ្រការប្រើស៊ីម ២ ប្រភេទ Nano។ ក្រុមហ៊ុន Energizer ក៏បានបង្ហើបស្មាតហ្វូនរបស់ខ្លួន ម៉ូឌែលនេះ នឹងមានដាក់លក់ នាខែកញ្ញា ជាមួយតម្លៃក្បែរ ៥០០ ដុល្លារ។


ដកស្រងពី៖ Sabay