Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឮថា​តារា​ស្រី​៣​រូប​នេះ​ ជ្រោមជ្រែង Couple Run​ មិន​គិត​​ចំណេញ

  • បោះពុម្ព

បន្ទាប់ពីបង្កើតភាព រំជើបរំជួលថា Couple Run លើកទី៣ឆ្នាំនេះធ្វើនៅ សៀមរាប តារាស្រីល្បីឈ្មោះ ៣ រូបសុខចិត្តចូលរួមគាំទ្រ សកម្មភាព Couple Run មិនទារកម្រៃ ដោយហេតុផលថាកម្មវិធីនេះផ្ដោត សំខាន់លើការលើកស្ទួយស្ត្រីខ្មែរ និងស្វែងរកថវិកាជួយ មន្ទីរពេទ្យគន្ធបុប្ឋា។

 តារាល្បីឈ្មោះទាំង៣ រួមមាន៖

១.តារាចម្រៀង មាស សុខ សោភា

តារាចម្រៀងសំនៀងផ្អែម រូបនេះបានចូលរួមជាមួយ Couple Run តាំងពីឆ្នាំដំបូងមកម្ល៉េះ ហើយមិនដែល ទារប្រាក់កម្រៃនោះទេ។ ឆ្នាំនេះផ្ទាល់ ម្ចាស់បទ "មេឃកំពុងភ្លៀងហើយ" ក៏នឹងមានបទថ្មី រៀបរាប់ពីអារម្មណ៍របស់នារី ជាពិសេសត្រូវនឹងបងៗ ដែលទើបនឹងរៀបការហើយ និងសកម្មភាពពិសេសៗ ជាច្រើនទៀត ដើម្បីញុំាងឲ្យបរិយាកាស កម្មវិធីកាន់តែសប្បាយ ដូច្នេះ Fan ទាំងអស់គ្នាកុំភ្លេច មកចូលរួមឲ្យបានកុះករណា។

២. កញ្ញា ហង្ស សូរិយ៉ាន់

តារាសម្ដែង និងបង្ហាញម៉ូដរូបនេះ បានចូលរួមសម្ដែង ក្នុងវីដេអូផ្សព្វផ្សាយពី Couple Run ដោយមិនយកប្រាក់កម្រៃឡើយ នេះព្រោះតែកញ្ញាចង់ ចូលរួមសកម្មភាពជួយសង្គម។ តារាបង្ហាញម៉ូដ ដែលតែងតែលេចមុខ ក្នុងស្ប៉តពាណិជ្ជកម្មនានារបស់ Ice-Watch បានថ្លែងទាំងក្តីរំភើបថា វាជាឱកាសកម្រ ដូច្នេះនាងមិនអាចរំលងបានឡើយ ជាពិសេសបានជួយ ដល់មន្ទីរពេទ្យគន្ធបុប្ផាទៀតផង។

៣.កញ្ញា ចាន់គង់ការ

តារាបង្ហាញម៉ូដ ម្ចាស់ជយលាភីកម្មវិធី Cambodia Next Top Model រូបនេះតែងចូលរួម ក្នុងសកម្មភាពផ្សព្វផ្សាយពី Couple Run តាំងពីប្រកាសចាប់ផ្ដើមមកម្ល៉េះ។ ក្នុងនាមជាតារាបង្ហាញម៉ូដល្បីក្នុង ព្រះរាជាណាចក្រកម្ពុជា គង់ការក៏មិនដែលភ្លេច សកម្មភាពសប្បុរសធម៌នានា ក្នុងសង្គមឡើយ ជាក់ស្តែង Coupe Run នេះនាងនឹងចូលរួម ដើម្បីលើកកម្ពស់ស្ត្រី ក៏ដូចជាផ្តល់កម្លាំងចិត្ត ជាពិសេសបានចូលរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

ឆ្នាំមុនៗ កម្មវិធីរត់ដើម្បីរៃអង្គាស ប្រាក់ជួយសង្គមមួយនេះ តែងធ្វើនៅភ្នំពេញចំថ្ងៃ ១៤កុម្ភៈ ដោយឡែកសម្រាប់ឆ្នាំទី៣នេះ ក្រុមការងារសម្រេច ប្ដូរទៅធ្វើនៅ ខេត្តសៀមរាបវិញចំថ្ងៃ ៨មីនា ដើម្បីអបអរទិវាសិទ្ធិនារី និងអំណោយផលដល់ អ្នកសៀមរាបបានចូលរួមផងដែរ។ នេះបើតាមការលើកឡើងពីលោក មុត បញ្ញា ប្រធានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Watch Empire ដែលជាអ្នកផ្តួចផ្ដើម ឲ្យមានកម្មវិធីនេះ។

ចុះអ្នកចាប់អារម្មណ៍ចង់ចូលរួមឬ អត់ ? ប្រញាប់ឡើង! សំបុត្រមានកំណត់ !

អ្នកអាចរកទិញសំបុត្រចូលរួមបាននៅគ្រប់សាខារបស់ ក្រុមហ៊ុន Watch Empire ជាអ្នករៀបចំកម្មវិធីនេះដូចខាងក្រោម៖

  • Ice-Watch មុនីវង្ស៖ ផ្ទះ 169Eo ផ្លូវ 93 មហាវីថីមុនីវង្ស មនោរម្យ 7មករា ភ្នំពេញ ទូរសព្ទ ០៧៧ ៧៥ ១០ ០០
  • Ice-Watch អ៉ីអនមល៖ ជាន់ទី១ ជិត Chat time ទល់មុខ Lock & Lock ទូរសព្ទ ០៧៧ ៨៥ ១០ ០០
  • Ice-Watch ស្ទឹងមានជ័យ ៖ ក្នុងទំនើបស្ទឹងមានជ័យថ្មី ជាន់ផ្ទាល់ដី ទល់មុខ Lucky Super market ទូរសព្ទ ០៩៥ ៨៥ ១០ ០០
  • Ice-Watch សូរិយា៖ ជាន់ទី២, នៅទល់មុខ Lotteria Burger, ទូរសព្ទ ០៧៨ ៨៥ ១០ ០០
  • Ice-Watch សៀមរាប៖ ផ្ទះ 11E0 ផ្លូវជាតិលេខ 6 (នៅកាច់ជ្រុងស្តុបសណ្ឋាគារ សុខា និង ត្រីកោណមាត , ជិតព្រះអង្គចេក ព្រះអង្គចម) ទូរសព្ទ ០៩៥ ៨៨៨ ៨៥០
  • Ice-Watch បាត់ដំបង៖ ផ្ទះលេខ 91E0 ផ្លូវលេខ 3 ជិតសណ្ឋាគារប៉ារីស ទូរសព្ទ ០៧៧ ៣០ ៣០ ០០

ដកស្រង់ពី៖ Sabay