យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple មានគម្រោងនឹងបញ្ចេញឡេបថបត្រកូល Macbook Air មកកាន់ទីផ្សារជាថ្មីនៅចុងឆ្នាំ ២០១៨ ជាមួយតម្លៃក្រោម ១ ០០០ ដុល្លារ។
តាមការឲ្យដឹងពី លោក Ming-Chi Kuo អ្នកជំនាញវិភាគ ផលិតផល Apple បាននិយាយថា “ឡេបថបត្រកូល Macbook Air ទំហំ ១៣ អ៊ិញ នឹងត្រឡប់មកវិញ នៅឆ្នាំនេះជាមួយតម្លៃថោកជាងមុន។" ការដែល Apple ធ្វើដូចនេះគឺដើម្បីបង្កើន ការលក់ឡេបថប ឲ្យកាន់តែបានច្រើនជាងឆ្នាំមុនៗ។
ចំពោះលក្ខណៈសម្បត្តិវិញ នៅមិនទាន់ដឹងនៅឡើយទេ តែយ៉ាងណាក្ដី អ្នកវិភាគរូបនេះបានបង្ហើបថា វាអាចនឹងបំពាក់មកជាមួយ CPU លេខខ្ពស់ដែលមានល្បឿន 1.8GHzដែលសហការជាមួយក្រុមហ៊ុន Intel៕
ដកស្រង់ពី៖ Sabay