Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Apple គ្រោង​នឹង​បញ្ចេញ Macbook Air មក​លក់​ជា​ថ្មី​តម្លៃ​ថោក​ជាង​មុន

  • បោះពុម្ព

 យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple មានគម្រោងនឹងបញ្ចេញឡេបថបត្រកូល Macbook Air មកកាន់ទីផ្សារជាថ្មីនៅចុងឆ្នាំ ២០១៨ ជាមួយតម្លៃក្រោម ១ ០០០ ដុល្លារ។

តាមការឲ្យដឹងពី លោក Ming-Chi Kuo អ្នកជំនាញវិភាគ ផលិតផល Apple បាននិយាយថា “ឡេបថបត្រកូល Macbook Air ទំហំ ១៣ អ៊ិញ នឹងត្រឡប់មកវិញ នៅឆ្នាំនេះជាមួយតម្លៃថោកជាងមុន។" ការដែល Apple ធ្វើដូចនេះគឺដើម្បីបង្កើន ការលក់ឡេបថប ឲ្យកាន់តែបានច្រើនជាងឆ្នាំមុនៗ។

ចំពោះលក្ខណៈសម្បត្តិវិញ នៅមិនទាន់ដឹងនៅឡើយទេ តែយ៉ាងណាក្ដី អ្នកវិភាគរូបនេះបានបង្ហើបថា វាអាចនឹងបំពាក់មកជាមួយ CPU លេខខ្ពស់ដែលមានល្បឿន 1.8GHzដែលសហការជាមួយក្រុមហ៊ុន Intel៕

ដកស្រង់ពី៖ Sabay