Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការ​លក់​ iPhone 5s តម្លៃ​ ៥០ ដុល្លារ​រំសាយ​ចោល​​ភ្លាមៗ ព្រោះ​មនុស្ស​បុក​មក​ច្រើន​ពេក

  • បោះពុម្ព

Switch ក្រុមហ៊ុនដែលទទួលបាន សិទ្ធលក់ផលិតផល Apple ផ្លូវការរបស់ ប្រទេសម៉ាឡេស៊ី គ្រោងនឹងធ្វើការលក់ លាងឃ្លាំងនូវ iPhone និង iPad ស៊េរីចាស់ៗ។

ជាមួយនឹង iPhone 5s តម្លៃ ៥០ ដុល្លារ និង iPad ដែលមានតម្លៃចាប់ពី ៧៩ ដុល្លារ មានអតិថិជនទូទាំងប្រទេស បានចាប់អារម្មណ៍ នឹងការលក់នេះ។ ជាក់ស្ដែងមានមនុស្សជាង ១១ ០០០ នាក់មកតម្រង់ជួរនៅពីមុខហាង មុននឹងកម្មវិធីលក់ ចាប់ផ្ដើមទៅទៀត។ បុគ្គលិករបស់ Swtich ក៏បានចែកសំបុត្រ ដើម្បីមានសិទ្ធទិញ ទៅដល់អ្នកតម្រង់ជួរនៅខាងមុខ ប៉ុន្តែគ្រាន់តែទ្វារហាង ចាប់ផ្ដើមបើកភ្លាមហ្វូងមនុស្សដូចជា ត្រូវកម្រោលចូល ដោយបានរុញច្រានអ្នក នៅខាងមុខដើម្បី បានចូលក្នុងហាង។

ឃើញថាស្ថាន ភាពធ្ងន់ធ្ងរបែបនេះ ដែលអាចផ្ដល់គ្រួសារ ដល់អតិថិជន និងហាងផ្ទាល់ ក្រុមហ៊ុន Switch ក៏បានបិទទ្វារហាងលក់របស់ខ្លួន និងរំសាយចោល ការលក់លាងឃ្លាំង។ ក្រុមហ៊ុន Switch បានចេញសេចក្ដីប្រកាសថា ៖ “យើងពិតជាសូមទោស ចំពោះកម្មវិធី លក់លាងឃ្លាំងម្សិលមិញ។ យើងមិនស្មានថាវា រញ្ជួយដល់ថ្នាក់នេះ។ យើងពិតជាសប្បាយចិត្ត ដែលមានមនុស្សជាង ១១ ០០០ នាក់បង្ហាញខ្លួន។ យើងសូមអរគុណ ដោយស្មោះអស់ពីចិត្ត ដល់អតិថិជនដែល ខំធ្វើដំណើរមកពីខេត្ត ក្រុងផ្សេង, ភ្ញាក់ពីព្រលឹម, អត់ងងុយ, ជម្នះនឹងការកកស្ទះចរាចរ និងព្យាយាមបំផុតដើម្បីបានតម្រង់ជួរក្នុងកម្មវិធីលក់។

នេះជាមេរៀនមួយ សម្រាប់ពួកយើង ហើយពួកយើងនឹងធ្វើ ឲ្យបានកាន់តែប្រសើរ នៅពេលក្រោយ។ អរគុណណាស់ចំពោះការគាំទ្រ”។ ទោះបីជាហាងលក់ ខាងលើមិនរំសាយ ចោលកម្មវិធី ក៏អតិថិជនដែលមកចូលរួមមិន មានឪកាសបានទិញផលិតផល បញ្ចុះតម្លៃគ្រប់គ្នានោះទេ ព្រោះថាមាន iPhone 5s តម្លៃ ៥០ ដុល្លារ តែ ១០ គ្រឿងប៉ុណ្ណោះដែលដាក់លក់ ហើយ iPad Air 2 តម្លៃ ៧៩ ដុល្លារ មានតែមួយគ្រឿងប៉ុណ្ណោះ។ យ៉ាងណាក្ដី Switch ក៏បានផ្ដល់ជូនការបញ្ចុះ តម្លៃបន្តិចបន្តួចលើ iPhone X និង iPhone 6 ទំហំ ៣២ GB ផងដែរ៕

ដកស្រង់ពី៖ Sabay