Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាល័យ​មិន​ស្ទើរ! អ្នកស្រី អម្ពរ ទេវី ត្រៀម ​Bye Bye ​កម្ពុជា​ ក្នុង​ពេល​ដ៏​​ខ្លី​បំផុត

  • បោះពុម្ព

រសៀលថ្ងៃទី០៦ ខែមីនា ម្សិលមិញនេះ អ្នកស្រី អម្ពរ ទេវី និងតារាល្បីៗជាច្រើន មកពីគ្រប់ស្ថាប័នក្រសួង ទូរទស្សន៍ បានជួបជុំគ្នា ធ្វើពិធីអបអរសាទរ "ទិវាវប្បធម៌ជាតិ លើកទី២០" និង សំណេះសំណាល ពិសាអាហារសាមគ្គី ជាមួយប្រមុខរាជរដ្ឋាភិបាល នៅមជ្ឈមណ្ឌលកោះពេជ្រ។

អ្នកស្រីបានរៀបរាប់ ថាខ្លួនមានក្ដីរីករាយជាខ្លាំង ក្នុងការចូលរួមព្រោះ ជាកម្មវីធី សំខាន់ របស់ជាតិ និងជាលើកទី១ ដែលបានជួបជុំមិត្ត សិល្បករចាស់ៗច្រើនបែបនេះ។ លោកស្រីបន្ថែមទៀតថា រយៈពេល២ខែនេះ លោកស្រីពិតជាមាន ក្តីសប្បាយរីករាយខ្លាំងណាស់ នៅលើទឹកដីកំណើត ហើយក៏នៅមានចិត្ត អាឡោះអាល័យណាស់ ដែរដែលត្រូវនិយាយថាលាត្រឡប់ទៅវិញ ត្បិតពេល២ខែនេះ វាហាក់ដូចជាលឿន សម្រាប់អ្នកស្រី។

អម្ពរ ទេវី បានឲ្យដឹង ថាបេសកកម្មថត ភាពយន្តលើកនេះ ត្រូវបានបញ្ចប់ ហើយរូបអ្នកស្រីនឹងធ្វើដំណើរត្រឡប់ ទៅសហរដ្ឋអាមេរិកវិញ នៅថ្ងៃ៨ មីនា ស្អែកនេះ។ ទោះមិនបាននៅឆ្លងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ តារាជើងចាស់ ដដែលបន្តថា ខ្លួននឹងរីករាយក្នុងការវិលវិញបើមានក្រុមហ៊ុន ណាត្រូវការអ្នកស្រីមក រួមការងារបន្តទៀត៕

ដកស្រង់ពី៖ Sabay