Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវតារា ៣រូបកំពុង​រះ​ត្រចះត្រចង់លើវិថីសិល្បៈ ទាក់ចិត្តនារីៗឲ្យបាក់ស្រឹប

  • បោះពុម្ព

រយៈពេលចុងក្រោយនេះ មានតារាប្រុសក្មេងៗជាច្រើនចាប់ផ្ដើម បណ្ដែតខ្លួនជា បន្តបន្ទាប់លើវិថីសិល្បៈ ប៉ុន្តែក្នុងចំណោមនោះ មានតែប្រុសសង្ហា ៣រូបប៉ុណ្ណោះដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន។

ជាមួយគ្នានោះ កាលពីពេលចូលរួម ក្នុងព្រឹត្តិការណ៍ធំរបស់ប៉ុស្តិ៍លេខ៣ថៃ កាលពីពេលថ្មីៗ តារាវ័យក្មេង ៣រូបដូចជា Ryu Vachirawich, Yorch Yongsin និង Peak Kongtub។

១. Ryu Vachirawich]


មហាជនជាច្រើន បាននាំគ្នាចែកចាយរូបភាព បន្តបន្ទាប់របស់តារាប្រុសរូបនេះលើ Instagram ក្រោយពីឃើញពីភាពស្រស់ សង្ហារបស់ Ryu ក្នុងកម្មវិធីអបអរខួបលើកទី ៤៨ឆ្នាំ របស់ប៉ុស្តិ៍លេខ៣។

 ២. Yorch Yongsin


កំលោះរូបនេះ មានភាពល្បីល្បាញខ្លាំង អំឡុងពេលសម្ដែងជាតួកូនរបស់ Nune Woranuch ក្នុងរឿង "ជីវិតនាងឡាំយ៉ង"។ ឈានចូលឆ្នាំថ្មី Yorch មានអាយុ ១៥ឆ្នាំហើយ។

រូបរាង និងមុខមាត់របស់យុវជនរូបនេះ ត្រូវអ្នកគាំទ្រ កត់សម្គាល់ដូចៗគ្នា ថាស្រដៀងនឹង Sehun តារាចម្រៀងក្រុម EXO។

 ៣. Peak Kongtub


អ្នកគ្រប់គ្នាកោត សរសើរខ្លាំងលើរូបរាង មុខមាត់ ព្រមទាំងសមត្ថភាពរាំរបស់ Peak។ យុវតារារូបនេះ គឺជាពន្លកថ្មីរបស់ប៉ុស្តិ៍លេខ៣ថៃ និងកំពុងអង្រួនបេះដូច នារីៗជាច្រើនតាមរយៈភាពសង្ហារបស់លោក៕

ដកស្រង់ពី៖ Sabay