Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សូម្បី​តែ LG G7/G7+ ក៏​មាន​អេក្រង់​ឆកដូច iPhone X តែ​តម្លៃ​ក្បែរ​ពាន់​ដុល្លារ

  • បោះពុម្ព

របាយការណ៍ពីគេហទំព័រ ETNews របស់ប្រទេសកូរ៉េ ខាងត្បូងបានបង្ហើបថា ស្មាតហ្វូនជំនាន់ក្រោយ LG G7/G7 Plus គ្រោងដាក់បង្ហាញនា ខែឧសភាខាងមុខ ស្របពេលតម្លៃឡើងខ្ពស់ជាងជំនាន់មុន G6។

ម៉ូឌែលថ្មីនឹងនាំយកនូវបច្ចេកវិទ្យា AI មកជាមួយ ដូច LG V30S ThinQ ទើបប្រកាសអំឡុងពិព័រណ៍ MWC មុននេះបន្តិច។

G7 អាចនឹងបំពាក់អេក្រង់ OLED រចនាស្នាមឆកកណ្តាលដូច iPhone X ដំណើរការលើឈីប Qualcomm Snapdragon 845 មានតម្លៃក្បែរ ៩៤៣ ដុល្លារ ធៀបនឹង G6 ឆ្នាំទៅថ្លៃត្រឹម ៨៤៦ ដុល្លារ។ ចំណែកឯ G7+ ក៏រំពឹងប្រើការរចនា និងលក្ខណៈសម្បត្តិម៉ាស៊ីនដូចគ្នា ដោយខុសត្រង់ទំហំ RAM និង ROM ហើយថ្លៃក្បែរ ៩៦៣ ដុល្លារ ឬអាចខ្ពស់ជាងនេះបន្តិច៕


ដកស្រង់ពី៖ Sabay