បណ្តាញសង្គម

Kendall Jenner បង្ហាញ​ខ្លួន​លើ​ក្រប​ទស្សនាវដ្ដី Vogue និង​បញ្ជាក់​ពី​រឿង​ថា​នាង​ស្រលាញ់​ភេទ​ដូច​គ្នា

តារាសម្ដែងនិងម៉ូដែល Kendall Jenner មានឱកាសបង្ហាញខ្លួន លើក្របទស្សនាវដ្ដីម្ដងទៀតហើយ។

តារាកម្មវិធី Reality Show រូបនេះបានបញ្ចេញមុខ លើក្របទស្សនាវដ្ដី Vogue របស់អាមេរិកម្ដងទៀត ដែលជាគម្របសម្រាប់ច្បាប់ បញ្ចេញខែមេសាឆ្នាំ២០១៨។ នៅលើគម្របខាងមុខ ម៉ូដែលវ័យ២២ឆ្នាំ រូបនេះបានបង្ហាញខ្លួន ជាមួយសត្វសេក ព្រមទាំងមានពាក្យមួយ ឃ្លាសរសេរថា៖ "ខ្ញុំគ្មានអ្វីលាក់បាំងនោះទេ។" ខ្លឹមសារនៃអ្វីដែលនាង បានបរិយាយនៅក្នុង ទស្សនាវដ្ដីនោះគឺ នាងកំពុងទាក់ទងជាមួយកីឡាករបាល់បោះ Blake Griffin មកពីក្រុម Detroit Pistons ព្រមទាំងបន្ថែមថានាង ចង់បានកូននៅអាយុ ២៨ឬ២៩ឆ្នាំ ព្រមទាំងបកស្រាយ ពីពាក្យចចាមអារ៉ាម ដែលថានាងស្រលាញ់ស្រីដូចគ្នា។

Kendall បាននិយាយរៀបរាប់ថា សង្សារខ្លួន Blake គឺពិតជាល្អចំពោះនាង គ្រាន់តែនាងមិនសូវ ជាចូលចិត្តចំណាយពេលច្រើន ពេកជាមួយគ្នានៅទីសាធារណៈ ហេតុដូច្នេះហើយទើប នាងព្យាយាមធ្វើឲ្យទំនាក់ទំនងអ្នកទាំងពីរ មើលដូចទៅ ដូចជាលូចលាក់។ ចំពោះព័ត៌មានដែលថានាងស្រលាញ់ភេទ ដូចគ្នានោះ គឺនាងបដិសេធទាំងស្រុង ដោយរ៉ាយរ៉ាប់ថានាងមិនមាន សារធាតុស្រលាញ់ភេទដូចគ្នា ក្នុងខ្លួននោះទេ ប៉ុន្តែទៅថ្ងៃអនាគតនាង មើលមិនឃើញនោះទេ នាងពេញចិត្តនឹងបទពិសោធន៍ថ្មីៗ។

គូសបញ្ជាក់ដែរថារូបថតទាំងនេះគឺថតដោយអ្នកថតរូប Mert Alas និង Marcus Piggott។

ដកស្រង់ពី៖ Sabay