Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ខេមរៈ សិរីមន្ត តប​វិញ​យ៉ាងស្អាត​ ខណៈ​ ម៉ាដូណា ឆោឡោ​ថា​​ចម្លង​បទ​ខ្លួន​

  • បោះពុម្ព

ភាពកើតទុក្ខ មិនសុខចិត្តដែលតារាកំប្លែង ម៉ាដូណា ប្រតិកម្មចោទដាច់ម៉ាត់ថា លោក ខេមរៈ សិរីមន្ត ចម្លងចម្រៀងរបស់ខ្លួន ត្រូវបានតារាចម្រៀងរូបនេះ ចាត់ទុកថាវាជារឿង មិនបានការ។

កាលពីពេលថ្មីៗនេះ តារាសម្ដែង និងកំប្លែង ម៉ាដូណា បានកើតក្ដីមិនសប្បាយចិត្តក្រៃលែង ក្រោយឃើញ ខេមរៈ សិរីមន្ត ចេញបទ"រាំក្បាច់ក្ងោក" ដូចខ្លួន ចំថ្ងៃតែមួយជាមួយគ្នា ពោលគឺនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៨ ។ ម៉ាដូណា បានរៀបរាប់ថា ចំពោះបទ"មករាំក្បាច់ក្ងោក" របស់លោក មិនបានលួច ចម្លងពីអ្នកណាទាំងអស់ អ្វីដែលសំខាន់បទចម្រៀង មួយបទនេះ គឺជាស្នាដៃនិពន្ធទំនុកច្រៀងខ្លួនឯងសុទ្ធសាធ ដែលលោកត្រៀមទុកតាំងពី៦ខែ មុនចេញថត MV មកម្ល៉េះ ក្នុងគោលបំណងទុករាំកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្នុងនោះលោកបាន បង្ហាញអារម្មណ៍ថា ឆ្អែតចិត្តយ៉ាងខ្លាំង ក្រោយឃើញតារា ក្នុងផលិតកម្ម ហង្សមាស លោក ខេមរៈ សិរីមន្ត ចេញបទ "រាំក្បាច់ក្ងោក" ស្រដៀងស្ទីលរបស់ខ្លួន។ ឆ្លើយតបនឹងការថ្នាំងថ្នាក់ ចិត្តខាងលើ អ្នកជ្រោងតំណែងជា Superstar អស់កាលជាង១០ឆ្នាំ យល់ថា នេះជារឿងគ្មានបានការ ដែលមកអង្គុយវែកញែក ថាអ្នកណាចេញមុន ឬក្រោយ។

បុរសសង្ហាដដែល បញ្ជាក់ថា លោកមិនខ្វល់ឡើយចំពោះរឿងនេះ ត្បិត "រាំក្បាច់ក្ងោក" ជាចម្រៀងនិពន្ធថ្មី ក្រោមស្នាដៃកូនខ្មែរពិតៗទាំងសាច់ភ្លេង និងទំនុកច្រៀង។ ឯការដែលចេញមុនចេញ ឬក្រោយ លោកគ្មានយោបល់ទេ ព្រោះវាជាការងារ របស់អ្នកចាត់ចែងក្នុងក្រុមហ៊ុន៕

ដកស្រង់ពី៖ sabay