បណ្តាញសង្គម

Huawei FreeBuds ចេញ​ថ្មី ស្រដៀង​ទៅ​នឹង AirPods តែ​ថ្ម​ខ្លាំង​ជាង​ដល់​ទៅ 2 ដង​ឯណោះ

Huawei FreeBuds ចេញថ្មី ស្រដៀងទៅនឹង AirPods តែថ្មខ្លាំងជាងដល់ទៅ 2 ដងឯណោះ

 

កាលពីម្សិលមិញនេះក្រុមហ៊ុន Huawei បានធ្វើឲ្យមហាជនទូទាំងពិភពលោក បានឃើញ និងបានដឹងកាន់តែច្បាស់ អំពីសមត្ថភាពនៃកំពូល ស្មាតហ្វូនរបស់ខ្លួន ទាំងពីរគឺ P20 និង P20 Pro រួចទៅហើយ ហើយនៅក្នុង ព្រឹត្តិការណ៍នោះផងដែរ Huawei ក៏ឆ្លៀតឱកាសធ្វើការ ប្រកាសចេញនូវកាស ស្ដាប់ត្រចៀកស៊េរីថ្មីមួយទៀត ដើម្បីដេញជើង Apple មួយទៀត ល្អបំផុតសម្រាប់អ្នក ប្រើប្រាស់ស្មាតហ្វូន Android ទាំងអស់ ដែលត្រូវការកាស គ្មានខ្សែពិតប្រាកដ ថែមទាំងមានមុខងារ កាត់បន្ថយសម្លេងរំខាន ពីខាងក្រៅថែមទៀត។

                                  

 

កាសថ្មីនោះត្រូវបានដាក់ឈ្មោះឲ្យថា FreeBuds មានពណ៌ស និងខ្មៅ រាងទ្រវែង ពិសេសមានក្បាលជ័រមួយតង់ទៀត សម្រាប់រក្សាគុណភាពសម្លេង ឲ្យជះចូលត្រចៀកបានល្អ ខណៈពេល AirPods របស់ Apple ពុំមានមុខងារ កាត់បន្ថយសម្លេងរំខាន ពីខាងក្រៅនោះទេ គឺដូចទៅនឹងកាស EarPods ធម្មតាៗ អញ្ចឹងដែរ ដោយការប្រើប្រាស់ គឺមានសម្លេងរំខាន ចូលច្រើន។ FreeBuds ក៏មានប្រអប់ខាងក្រៅ ផងដែរ ដើម្បីទុកដាក់កាសទាំង 2 នៅពេលឈប់ប្រើប្រាស់ ដែលប្រអប់នោះដើរតួ ជាឆ្នាំងសាកកាសទាំង 2 នេះផងដែរ ដោយសាកមួយពេញ Huawei អះអាងថា វាអាចរស់បាន 10 ម៉ោង សម្រាប់ការចាក់តន្ត្រីស្ដាប់ និងគ្រប់គ្រង ដោយឈីបរបស់ Qualcomm និងប្រើប្រាស់ Bluetooth 5.0 មានន័យថា យើងអាចពាក់ វាឆ្ងាយពីទូរស័ព្ទ ឬថេប្លេត បានឆ្ងាយជាង 15 ម៉ែត្រ សម្រាប់ទីវាល។ p>

                                  

FreeBuds បើទោះបីជាផលិតផលរបស់ក្រុមហ៊ុនចិនក៏ពិតមែន តែតម្លៃវិញ ក៏មិនណយដែរ ដោយទីផ្សារអន្តរជាតិ វានឹងចេញលក់ក្នុងតម្លៃ ប្រហាក់ប្រហែល 196$ រាងថ្លៃជាងកាស AirPods បន្តិច សម្រាប់ទីផ្សារស្រុកខ្មែរយើង តែធូរថ្លៃជាងកាស AirPods ទៅវិញ សម្រាប់ទីផ្សារអន្តរជាតិ មួយចំនួន។ ដូច្នេះបើអ្នកចូលចិត្ត ស្ដាប់តន្ត្រី ដែលមានសម្លេងរំខាន តិចតួចបំផុត ថែមទាំងចង់បាន កាសគ្មានខ្សែ យ៉ាងពិតប្រាកដ អាចរស់បាន រាប់សិបម៉ោងនោះ FreeBuds មួយនេះ គឺជាជ្រើសល្អ គឺថាវាល្អជាង AirPods សម្រាប់អ្នកប្រើប្រាស់ ស្មាតហ្វូនដំណើរការដោយ Android។ កាសនេះអាចនឹងបង្ហាញខ្លួន ឆាប់ៗខាងមុខនេះ ក្នុងទីផ្សារស្រុកខ្មែរយើង! p>

                                   

                                                       ដកស្រង់ចេញពីវេបសាយhttp://www.cambo-report.com/article/12035