Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់​ពី​ឆ្នាំ ២០២០ ត​ទៅ កុំព្យូទ័រ Mac ទាំង​អស់​លែង​ប្រើ​ប្រាស់​ស៊ីភីយូ​ផលិត​ដោយ Intel ទៀតហើយ!

  • បោះពុម្ព

នៅពេលដែលនិយាយទៅដល់ឈីបស៊ីភីយូកុំព្យូទ័រ

ទាំងកុំព្យូទ័រយួរដៃ និងកុំព្យូទ័រ Desktop យើងឃើញថាក្រុមហ៊ុន Intel ជាអ្នកនាំមុខគេ តាំងពីដើម មកដល់បច្ចុប្បន្ននេះ ហើយយើងក៏មិនមានឃើញ ក្រុមហ៊ុនណាអាច លក់ឈីបកុំព្យូទ័រ បានច្រើនដូចជា Intel ដែរ នេះក៏ដោយសារ តែទំនុកចិត្ត និងគុណភាពនៃការប្រើប្រាស់។ សម្រាប់ក្រុមហ៊ុន Apple វិញ ក៏បានប្រើប្រាស់ឈីប ស៊ីភីយូរបស់ Intel តាំងតែពីដើមមកដែរ ប៉ុន្តែនៅពេលនេះ បានរឹងដៃជើង វិនិយោគផលិតឈីប ដោយខ្លួនឯងហើយ។

 

 

ថ្មីៗនេះក្រុមហ៊ុន Apple Inc.   បានចាប់ផ្ដើមវិនិយោគ ផលិតនូវគ្រឿង Hardware ដោយខ្លួនឯងច្រើនហើយ       ទីមួយគឺអេក្រង់ ចំណែកឯទីពីរ គឺឈីប។ ការប្រើប្រាស់ឈីប ដែលវិនិយោគដោយ ខ្លួនឯងនេះ នឹងធ្វើឲ្យ Apple រីកមុខមាត់ មែនទែន ហើយក៏ដំណើរការ បានប្រសើរជាមួយនឹង MacOS របស់ខ្លួនផងដែរ។ ឈីបស៊ីភីយូ របស់កុំព្យូទ័រ Mac ចាប់ពីឆ្នាំ ២០២០ តទៅ នឹងប្រើប្រាស់នូវ ស្ថាបត្យកម្ម (Architecture) ដើម្បីផលិត ដូចជាឈីបរបស់ទូរសព្ទ អញ្ចឹងដែរគឺ ARM coprocessor ដែលយើងបានឃើញ នៅលើឈីប A Series របស់ iPhone និង iPad រួមមកហើយ។

ចំពោះឈីបរបស់ Mac ដែលក្រុមហ៊ុន Apple នឹងចេញដំបូងមាន លេខកូដឈ្មោះ Kalamata ដែលតាមការវិភាគពី Bloomberge ថាវាគឺឈីបដែលប្រសើរ ជាង Intel នៅពេលដែលប្រើប្រាស់ នៅលើកុំព្យូទ័ Mac ពិសេស គឺកាត់បន្ថយ Security issue ដែលកើតមានឡើង ដោយសារតែវានឹង Integrate ស៊ីគ្នាបានល្អ រវាង Hardware (ខួក្បាលស៊ីភីយូ) របស់វា និង Software (MacOS) ដែលបានច្នៃដោយ        Apple ហ្នឹងល្អជាង ឈីបដែលផលិតពី Intel ព្រោះឈីបស៊ីភីយូ Intel មានការផលិត នូវអង្គគណនាទូទៅ ផ្ដោតសំខាន់ ទៅលើម៉ាស៊ីន Windows    ច្រើនជាង ហើយបើទោះជា ដំណើរការមួយចំនួន ធំស្រដៀងនឹង Mac ក៏ដោយ ប៉ុន្តែក៏វានៅមានចំណុច ខ្វះខាត មិនបំពេញឲ្យ MacOS រត់បានពេញទំហឹង ឡើយ។

 

 

អញ្ចឹងនេះជាព័ត៌មានដ៏ល្អ សម្រាប់ប្រិយមិត្តដែលនិយម   ប្រើប្រាស់ MacBook និង iMac ទាំងអស់គ្នា ដោយសារតែក្រុមហ៊ុនយក្ស របស់អាមេរិចនេះ កាន់តែរីកមាឌហើយ ដូចនេះចំពោះផលិតផល របស់គេ និងកាន់តែប្រសើរ មួយកម្រិតធំ ដែលធ្វើឲ្យគូប្រជែង ទាំងអស់ ដែលមានបំណងចង់ដណ្ដើម ដំណែង អាចនឹងត្រូវ ហ្វឹកហាត់បន្ថែមទៀត។

ដកស្រង់ចេញពីវេបសាយhttp://www.cambo-report.com/article/12091