Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដឹងតែពេញចិត្តម៉ង បើ​សិន​ជា Nokia X មាន​រចនាបថ និង​រូបរាង​ដូច​ក្នុង​រូប​គម្រូ​នេះ!

  • បោះពុម្ព

នាពេលបច្ចប្បន្ននេះ ស្មាតហ្វូនអេក្រង់លាតធំ កាមេរ៉ាភ្លោះ គឺទទួលបានការពេញនិយមច្រើនលើបលប់

ដែលជាមូលហេតុ ធ្វើអោយក្រុមហ៊ុនទូរស័ព្ទភាគច្រើន បានព្យាយាមផលិតស្មាតហ្វូន ដែលមានចំនុចទាំង 2 នេះ ជាមួយនឹងតម្លៃផ្សេងៗគ្នា ប៉ុន្តែសមត្ថភាពរបស់វា ក៏ទៅតាមហ្នឹងដែរ។ ចំនុចមួយវិញទៀត រឿងថ្ងាសឆក ព្រោះស្មាតហ្វូនដែលបានចេញ នាពេលបច្ចុប្បន្ននេះ មានមួយចំនួនធំ បានងាកទៅបំពាក់ថ្ងាសឆកបែបទ្រវែង ទៅតាមទម្រង់របស់ iPhone X ដែលបានធ្វើអោយអ្នកគាំទ្រ ហាក់ស្រងាកចិត្តជាខ្លាំង។

ហើយថ្មីៗនេះ ស្មាតហ្វូន Nokia មួយម៉ូឌែល ដែលមានឈ្មោះថា Nokia X ត្រូវបានគេធ្វើ និងបង្ហាញជារូបរាងគម្រូ ដោយការឌីហ្សាញនេះ ពិតជាប្លែកតែម្តង។ បើយើងមើលរូបរាង Concept រូបរាងរបស់ Nokia X ពីខាងមុខ ដែលគេបានឌីហ្សាញមកនេះ គឺស្រដៀងគ្នាទៅនឹង Nokia 8 Sirocco ដែរ ព្រោះវាមានអេក្រង់លាតធំ កាត់បន្ថយគែមលើក្រោម នៅសល់តិចជាងមុន មិនតែប៉ុណ្ណោះ វាថែមទាំងមានកាមេរ៉ាមុខ ជាកាមេរ៉ាភ្លោះ និងមានភ្លើង Flash ជំនួយដល់ការ Selfie ថែមទៀត ហើយបើយើងសម្លឹងមើលទៅផ្នែកខាងក្រោយគឺ បានរចនាយ៉ាងស្រស់ស្អាត ជាមួយការរំលេចពណ៌ គួរទាក់ចិត្តមើលទៅប្លែកម្យ៉ាង ឯកាមេរ៉ាក្រោយវិញ ក៏ជាកាមេរ៉ាភ្លោះ ខណ្ឌដោយភ្លើង Flash នៅចំកណ្តាល ក្នុងនោះ វាក៏មានបំពាក់សេនស័រស្កេនម្រាមដៃ អមនៅខាងក្រោមផងដែរ។

 សរុបមក នេះគ្រាន់តែជា Concept រូបរាងរបស់ Nokia X ដែលត្រូវបានគេឌីហ្សាញ សម្រាប់ជាគំនិតពិចារណាមួយតែប៉ុណ្ណោះ ហើយយើងក៏មិនអាចសនិដ្នានបានដែរថា តើវាអាចនឹងដូចទៅនឹងអ្វី ដែលគេបានបង្ហាញនេះ ឬយ៉ាងណា? ហើយនឹងបង្ហាញខ្លួននៅពេលណាដែរ? ហើយប្រសិនបើ វាមានរូបរាង និងរចនាបថបែបហ្នឹងមែន ខ្ញុំគិតថា វាពិតជាស្អាតមែនទែន ថែមទាំងមើលទៅទាក់ទាញទៀតផង។ ចុះអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ?

 

                                                                             https://www.youtube.com/watch?time_continue=78&v=78c_PzvFviA&nohtml5=1

ដកស្រង់ចេញពីhttp://cambo-report.com/article/12121