បណ្តាញសង្គម

Apple បានបញ្ចេញ​វីដេអូ​គន្លឹះ​ខ្លីៗ​ជាមួយ iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018

កាលពីរាត្រីថ្ងៃទី 27 ចុងខែមីនា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Apple

បានធ្វើការបញ្ចេញថេប្លេតជំនាន់ថ្មី នៅក្នុងព្រឹត្តិការណ៍ “Let’s Take a Field Trip” ដែលប្រារព្ធនៅទីក្រុង Chicago នោះគឺ iPad 9.7 អ៊ីញ (ស៊េរីឆ្នាំ 2018 ឬជំនាន់ទី 6) ដោយចំពោះ iPad នេះវាមានលក្ខណៈប្រសើរច្រើនជាងមុន ទាំងការប្រើប្រាស់ទូទៅ និងលក្ខណៈសម្បត្តិ ប៉ុន្តែអ្វីដែលកាន់តែពិសេស សម្រាប់ថេប្លេតថ្មីនេះ  គឺវាអាចប្រើប្រាស់ជាមួយនឹង Apple Pencil បានដូចនឹង iPad Pro អញ្ចឹងដែរ។

 

 

 

យ៉ាងណា ថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញវីដេអូចំនួន 2 Clips នៅលើ Channel YouTube របស់ពួកគេ ដោយពាក់ព័ន្ធនឹងគន្លឹះ នៃការប្រើប្រាស់ iPad ជំនាន់ទី 6 នេះ ប៉ុន្តែមុននឹងចូលដល់ការបង្ហាញនូវវីដេអូទាំង 2 Clips នេះ យើងសូមរំលឹកត្រួសៗ ពីលក្ខណៈសម្បត្តិខ្លះៗ របស់ថេប្លេតជំនាន់ថ្មីនេះបន្តិចសិន៖ iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018 នេះ មិនមានអ្វីប្លែក និងខុសគ្នាពី iPad 9.7 អ៊ីញ ជំនាន់មុនឡើយ គ្រាន់តែវាអាចប្រើប្រាស់ជាមួយនឹង Apple Pencil បាន, នៅរក្សា RAM ទំហំ 2GB ជាមួយអង្គផ្ទុកទិន្នន័យ 32GB និង 128GB ដដែល។ ហើយអ្វីដែលបានអាប់ដេតថ្មីនោះ គឺវាបានបំពាក់នូវបន្ទះឈីបថ្មី Apple A10 Fusion ប្រភេទ Quad-core អាចរត់ក្នុងល្បឿន 2.34 GHz ចំពោះទំហំកាមេរ៉ាវិញ វាមិនមានផ្លាស់ប្តូរនោះទេ។ iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018 នេះ គឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 11.3 ជំនាន់ចុងក្រោយ ចេញពីប្រអប់មកស្រាប់តែម្តង មិនចាំបាច់ធ្វើការតម្លើងទៀតនោះទេ។ តោះ… កុំអោយខាតពេលយូរ សូមទស្សនាវីដេអូទាំង 2 នេះដូចតទៅ៖

តាមពិតចំនុចទាំង 2 ខាងលើ អាចនឹងមានអ្នកបានដឹងពីការប្រើប្រាស់វារួចមកហើយ តែក៏នៅមានអ្នកខ្លះ ដែលមិនទាន់បានដឹងដូចគ្នា ហើយការបង្កើតវីដេអូនេះឡើង គឺក្នុងគោលបំណងបង្ហាញពីចំនុចល្អៗ ដែលអ្នកប្រើ iPad ទាំងអស់គួរតែដឹង។ ដូច្នេះ ក្រោយពីទស្សនាវីដេអូគន្លឹះខ្លីៗទាំងនេះ ប្រិយមិត្តដែលមិនទាន់បានដឹង នឹងកាន់តែយល់បន្ថែមទៀត ហើយសូមបញ្ជាក់បន្តិចថា iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018 នឹងមានវត្តមាននៅលើទីផ្សារប្រទេសផ្សេងៗ ក្រៅពីអាមេរិច នាពេលឆាប់ៗខាងមុននេះ ហើយបើអ្នកចាប់អារម្មណ៍ មានតែត្រូវរង់ចាំសិន ។

ដកស្រង់ចេញពីវេបសាយhttp://cambo-report.com/article/12119