បណ្តាញសង្គម

Apple មិន​ខ្វះ​រឿង​គេ​ប្ដឹង​សោះ! ហើយ​លើក​នេះ​រឿង​លើ Apple Watch ម្ដង

ក្រុមហ៊ុនកាន់ធំ កាន់តែល្បី គឺកាន់តែមានហានិភ័យខ្ពស់ ងាយប្រឈមមុខនឹងបញ្ហាជាច្រើន ដែលក្រុមហ៊ុនតូចៗ

ក្រុមអ្នកផលិត និងមហាជនប្ដឹង ខ្លាំងណាស់ ហើយរឿងនេះប្រិយមិត្ត មួយចំនួនធំប្រាកដជាបានដឹង រួចទៅហើយ ថា Apple ធ្លាប់ឡើងតុលាការ រាប់ភ្លេចដូចចេញ ចូលផ្ទះទៅហើយ ដោយរឿងក្ដីខ្លះចំនាយ ពេលរាប់ខែ ហើយខ្លះរាប់ឆ្នាំ ដើម្បីដោះស្រាយ ចាប់តាំងពីតុលាការ ជាន់ទាប ទៅតុលាការជាន់ខ្ពស់ក៏មាន។

 លើកនេះវិញម្ដង Apple ត្រូវបានក្រុមហ៊ុន Omni MedSci ប្ដឹងឡើង ទៅតុលាការ អំពីរឿងក្រុមហ៊ុន Apple បានលួចចម្លង បច្ចេកវិទ្យា ផលិតសេនស័រ ស្កេនចង្វាក់បេះដូង បំពាក់នៅលើ Apple Watch របស់ខ្លួនបានដល់ទៅ 3 ជំនាន់ រួចទៅហើយ។ រឿងក្ដីក្ដាំងនេះ មានចំនុចវិវាទត្រង់ការ រំលោភប៉ាតង់បច្ចេកវិទ្យា ដែល ក្រុមហ៊ុនសុខភាព Omni MedSci អះអាងថា Apple បានលួចប្រើប្រាស់ បះពាល់ទៅដល់សិទ្ធិ នៃប័ណ្ណប៉ាតង់ របស់ខ្លួន ដោយក្នុងនោះរួមមាន ដូចជាការប្រើប្រាស់ពន្លឺ នៅលើឧបករណ៍ ពាក់លើដៃ សម្រាប់វាស់សម្ពាធ ឈាមជាដើម។

ប្រភពដដែលបានបន្តទៀតថា លោកដុកទ័រ Mohammed N. Islam បានប្រាប់អ្នកយកព័ត៌មានថា លោកបានជួបប្រជុំ ស្វែងរកដំណោះស្រាយជាមួយ ភ្នាក់ងារផ្នែកសុខភាព ក៏ដូចជាក្រុមជំនាញ ផលិតផ្នែករឹង របស់ Apple ជាច្រើនលើកច្រើនសា ណាស់មកហើយ គឺចាប់តាំងពីឆ្នាំ 2014 មកម្លេះ ជុំវិញការ ប្រើប្រាស់បច្ចេកវិទ្យារំលោភ លើប៉ាតង់ខ្លួន។ ទោះបីជាមានការ សម្រុះសម្រួលគ្នា ជាច្រើនលើកច្រើនសា ក៏ដោយ បុគ្គលិករបស់ Apple នៅមិនអាច ដោះស្រាយបញ្ហានោះបាន គឺមិនបានគោរព កាតព្វកិច្ចនៃកិច្ចសន្យារបស់ភាគី ទាំង 2 ថែមទាំងបានចេញលក់ នាឡិកាវៃឆ្លាត Apple Watch អស់ 3 ជំនាន់ថែមទៀត។ ភាគីដើមចោទ ដែលតំណាង ដោយលោក Islam បានដាក់ពាក្យបណ្ដឹង ទៅតុលាការពាណិជ្ជកម្ម រហូតដល់ចុងឆ្នាំ 2017 នេះទើបតុលាការ ព្រមទទួលដោះស្រាយរឿងក្ដី និងទើបតែខែកុម្ភៈ កន្លងទៅនេះប៉ុណ្ណោះ ទើបតុលាការ ដោះស្រាយបញ្ហាពាក់ព័ន្ធនឹង ប៉ាតង់បានមួយ ដូចបានបញ្ជាក់ខាងលើ ដោយការយកភ្លើង Laser បំពាក់នៅលើ ឧបករណ៍ជាប់ដៃ ដើម្បីវាស់ចង្វាក់សម្ពាធ និងជាតិស្ករ ក្នុងឈាម។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/12158