បណ្តាញសង្គម

Apple ចង់​ដើរ​តាម​គន្លង Huawei ​ប្រើ​កាមេរ៉ា ៣ លើ iPhone ជំនាន់​ក្រោយ

យ៉ាងតិចមាន iPhone មួយម៉ូឌែលបំពាក់នូវ កាមេរ៉ាក្រោយ ៣ គ្រាប់ មានមួយទំហំ 12MP នឹងត្រូវដាក់បង្ហាញនា ឆ្នាំ ២០១៩ ។

នេះបើយោងតាម សារព័ត៌មានតៃវ៉ាន់ Economic Daily News បានចុះផ្សាយ។ ប្រភពបញ្ជាក់ថា កាមេរ៉ាលើ iPhone ជំនាន់ក្រោយនឹងមានកម្រិត 5x zoom ប៉ុន្តែមិនកំណត់ច្បាស់ថា ជាប្រភេទ Optical, Digital ឬ Hybrid Zoom ស្របពេល iPhone 8 ប្រើកាមេរ៉ាមួយគ្រាប់ បច្ចុប្បន្នជាប្រភេទ 5x Digital Zoom ខណៈកាមេរ៉ាភ្លោះលើ iPhone 8 Plus និង iPhone X មាន 2x Optical Zoom និង 10x Digital Zoom។

បើការអះអាង ក្លាយជាការពិត បែបនេះអាចនិយាយថា Apple ដើរតាមគន្លង Huawei នៃម៉ូឌែល P20 Pro ទើបបង្ហាញខ្លួនចុងខែមីនា ដោយមានប្រើកាមេរ៉ា ៣ ខណៈមួយគ្រាប់ធំទំហំ 40MP មាន Aperture f/1.8 និងគ្រាប់ទី ២ ទំហំ 20MP ប្រភេទ Monochrome មាន Aperture f/1.6 និងគ្រាប់ចុងក្រោយប្រភេទ Telephoto ទំហំ 8MP ស្ថិតនៅកម្រិត 3x Optical Zoom និង Aperture f/2.4៕

ដកស្រង់ពី៖ Sabay