បណ្តាញសង្គម

ញាក់​សាច់​ដឹង​ពី​ទំហំ​បណ្ណាការ​ កូន​ស្រី​ពៅ ហ៊ឹម ស៊ីវន ទទួល​​បាន​ពី​កូន​កំលោះ​

បើតាមអ្នកស្រី សោ ភន ត្រូវជាម្ដាយ បង្កើតអ្នកស្រី ហ៊ឹម ស៊ីវន បានមានប្រសាសន៍ថា ចៅស្រីរបស់ខ្លួន បានទទួលបណ្ណាការពីភាគីខាងកូនកំលោះ នូវទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក។

ស្ត្រីវ័យ ៦៨ឆ្នាំរូបនេះបន្ថែមថា បណ្ណាការចំនួន ១០ម៉ឺនដុល្លារកូនស្រី របស់ខ្លួន(អ្នកស្រី ហ៊ឹម ស៊ីវន) និងចៅស្រីមិន បានទាមទារ ឬតម្រូវពីភាគីខាងប្រុសឡើយ តែខាងប្រុសជាអ្នកពេញចិត្ត ជូននូវបណ្ណាការដ៏ច្រើន សន្ធឹកសន្ធាប់ដូច្នេះ ដើម្បីយកមករៀបចំកម្មវិធីមង្គលការទាំងមូល។

“ចំពោះបណ្ណាការ ១០ម៉ឺនដុល្លារហ្នឹង កូន និងចៅស្រីខ្ញុំអត់តម្រូវទេ ហើយមិនមែន ជាលុយសុទ្ធទាំងអស់ទេ យើងសរុបទាំងគ្រឿងអលង្ការ មានចិញ្ចៀនពេជ្រ ខ្សែក ខ្សែដៃអីទៀត ដែលខាងប្រុស គាត់ជូនមកណាក្មួយ "។ ម្ដាយអ្នកស្រី ហ៊ឹម ស៊ីវន បានរៀបរាប់ដូច្នេះ។

មង្គលការកូនស្រីពៅ កំពូលតារាចម្រៀងអ្នកស្រី ហ៊ឹម ស៊ីវន ត្រូវបានបញ្ចប់កាល ពីរាត្រីថ្ងៃអាទិត្យទី៧ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ ឯកឧត្ដមក្នុងជួរ ថ្នាក់ដឹកនាំប្រទេស៕

ដកស្រង់ពី៖ Sabay