បណ្តាញសង្គម

នាយ ពែកមី និង ខ្ញុង កាត់​សក់​ឲ្យ​កូន​កំលោះ​ក្រមុំ​ពិការ​ភ្នែក មិន​យក​លុយ​១​រៀល

តារាកំប្លែងនាយ ពែក មី និងនាង ខ្ញុង បានកាត់សក់បង្កក់ សិរីឲ្យកូនកំលោះក្រមុំ ជាជនពិការភ្នែកមួយគូ ដោយមិនយកប្រាក់កម្រៃ។

នេះបើតាមការ ឲ្យដឹងពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបាន ធ្វើជាមេបាខាងកូនកំលោះ។ ដោយឡែកនៅលើហ្វេសប៊ុកផេក អ្នកនាង ខ្ញុងវិញនោះ បានសរសេរថា អ្នកនាងសប្បាយចិត្តណាស់ ដែលបានទទួល ការអញ្ជើញចូលរួមកាត់សក់ឲ្យគូ ស្វាមីភរិយាថ្មី ដែលជាជនពិការភ្នែក ទាំងប្តីប្រពន្ធ ដោយអ្នកនាង និងនាយពែកមី មិនត្រឹមតែមិនយកលុយទេ ថែមទាំងបានអាំងប៉ាវ១០០ដុល្លារ ចងដៃកូនកំលោះក្រមុំថែមទៀត។

កូនកំលោះជនពិការដែលក្រាប សំពះផ្ទឹមជាមួយ កូនក្រមុំពិការភ្នែក មើលអ្វីមិនឃើញដូចគ្នានេះ មាន ឡាង ប៉េងហុង កូនក្រមុំ ឈ្មោះ សៅ ស្រីផេន។ អ្នកទាំងពីរគឺជា ជាសមាជិកសមាគមសម្តេចយាយ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដោយបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ នៅក្នុងបរិវេណស្ថានីយទូរទស្សន៍ សូលីដា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ដកស្រង់ពី៖ sabay