បណ្តាញសង្គម

ប្ដីសាន់ឆាយចេញមុខបញ្ជាក់ពីព័ត៌មាន​ប្រពន្ធមាន​ផ្ទៃពោះមែន ឬអត់ហើយ

ក្រោយមានចម្ងល់ អស់រយៈពេលជាយូរ ពេលនេះការពិតត្រូវបាន បង្ហាញហើយទាក់ទងនឹង ការមានទម្ងន់របស់អតីត តួស្រី សាន់ឆាយ Barbie Hsu។

កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨ ស្វាមីរបស់តារាស្រី វ័យ៤១ឆ្នាំ លោក Wang Xiaofei បានប្រកាសជាឱឡារិក ភរិយារបស់ខ្លួនកំពុងមានទម្ងន់កូនទី ៣។ មកទល់ពេលនេះ កូនដែលនៅក្នុងផ្ទៃម្ដាយនេះ មានជីវិត ៧សប្ដាហ៍។ ដោយសារទើបតែថ្មីៗ ដូចនេះពិបាកក្នុង ការកំណត់ថាជាកូនប្រុស ឬស្រីណាស់។

ចំពោះលោក សុខភាពរបស់ប្រពន្ធ អំឡុងពេលនេះ ពិតជាមាន សារសំខាន់បំផុត។ បើរម្លឹកទៅកាលពីខែមុន ក៏មានរឿងគួរភ្ញាក់ផ្អើលដែរ ដោយ Barbie បានដួលសន្លប់ដោយសារ សុខភាពខ្សោយ ពិសេសស្របពេល ខ្លួនកំពុងពពោះ។ ប្រការនេះហើយទើប ស្វាមីរបស់នាង មានការព្រួយបារម្ភ ព្រោះនាងមានអាយុ ៤១ឆ្នាំហើយ ដូចនេះសុខភាពក៏មិនសូវ ជារឹងមាំដូចកាលពីមុនដែរ តែយ៉ាងលោកនឹងព្យាយាមមើលថែ ប្រពន្ធឲ្យបានល្អ៕

ដកស្រង់ពី៖Sabay