បណ្តាញសង្គម

ស្ងាត់ៗ Google សម្រេច​បោះបង់​ចោល​ត្រកូល Pixel និង Pixel XL

មុននេះបន្តិច ក្រុមហ៊ុនយក្ស Google បានប្រកាសបញ្ឈប់ការ លក់ស្មាតហ្វូន Pixel និង Pixel XL ជាផ្លូវការហើយ ពោលគឺអតិថិជនពុំមានឱកាសចុចទិញ តាមរយៈគេហទំព័រ Online របស់ក្រុមហ៊ុនអាមេរិក មួយនេះទៀតឡើយ។

ក្រោយបង្ហាញខ្លួនបានជាង ២ ឆ្នាំ Pixel បានជួយឲ្យអ្នកប្រើប្រាស់ ជាច្រើនផ្តើមចាប់អារម្មណ៍ លើផលិតផល Google កាន់តែខ្លាំងឡើង ប៉ុន្តែក្នុងត្រីមាសទីពីរឆ្នាំ ២០១៨ នេះ ខាងក្រុមហ៊ុនសូមប្តូរ ឲ្យគ្រប់គ្នាមកលៃលកជាមួយ Pixel 2 និង Pixel 2 XL ជំនួសវិញ។

យ៉ាងណាមិញប្រិយមិត្ត ក៏នៅតែអាចរកទិញ Pixel សេរ៊ីឆ្នាំ ២០១៦ តាមបណ្តាហាងលក់រាយ ឬគេហទំព័រ Online ដូចជា Best Buy ដែល Pixel XL ថ្លៃ ៥០០ ដុល្លារ និង Pixel លើ Amazon ថ្លៃ ៣៨៥ ដុល្លារ សម្រាប់ទំហំ 32GB៕

ដកស្រង់ពី៖ Sabay