Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

iPhone 7 និង 7 Plus ភាគ​ច្រើន​ជួប​បញ្ហា​រន្ធ​ស្រូប​សម្លេង​មិន​ដំនើរ​ការ មក​ពី​បញ្ហា Software មិន​មែន Hardware ទេ!

  • បោះពុម្ព

នេះជាដំណឹងមួយ ដែលមិត្តអ្នកអាន ត្រូវដឹង ព្រោះ Apple ទើបតែបានដឹង និងប្រកាសឲ្យមហាជន

បានដឹងដែរ ថាម៉ាស៊ីន iPhone 7 និង iPhone 7 Plus មួយចំនួន មានបញ្ហារន្ធស្រូបសម្លេង មិនដំនើរការ ព្រោះតែម៉ាស៊ីនទាំងនោះ ប្រើប្រាស់នូវ iOS ជំនាន់ 11.3 ឡើងទៅ ដូច្នេះអ្នកប្រើប្រាស់ ដែលជួបបញ្ហានេះ កុំទាន់អាល់យក ទៅឲ្យជាងជួសជុលអី ព្រោះកំណែអាប់ដេតក្រោយ នឹងដោះស្រាយ បញ្ហានេះហើយ តែដំបូង Apple មានដំណោះស្រាយខ្លះៗ ចែកជូនដល់អ្នក ទាំងអស់គ្នា។

បញ្ហានេះ បណ្តាលឲ្យអ្នកប្រើ មិនអាចចុចបើកជាសម្លេង Speaker បាន នៅពេលនិយាយទូរសព្ទ និងវីដេអូខលតាម FaceTime ជាដើម។ ទាក់ទងនឹងបញ្ហា រន្ធស្រូបសម្លេង មិនដំណើរការ Apple បានប្រាប់ថា អ្នកប្រើប្រាស់សាកផ្តាច់ ឬបិទប្លូធុស ស្មាតហ្វូន រួចសាកបិទបើក ស្មាតហ្វូនម្តង តែបើនៅតែអញ្ចឹងទៀត គួរចាំកំណែអាប់ដេត លើកក្រោយ និងការចុចប៊ូតុងបើក Speaker នៅពេលនិយាយ ទូរសព្ទមិនបាន ទាល់តែចាំកំណែ អាប់ដេតក្រោយផងដែរ។ ទាំងនេះជាបញ្ហាផ្នែក Software ដែលគ្រប់គ្រងលើ Hardware ដូច្នេះ នៅពេល Software មានបញ្ហា ក៏ធ្វើឲ្យ Hardware មិនដំនើរការដែរ ដូច្នេះ Apple ចេញជាដំណឹងនេះ ដល់មហាជន និងអ្នកប្រើប្រាស់បានដឹង ដើម្បីកុំឲ្យមានការ ព្រួយបារម្មណ៍ និងរង់ចាំកំណែអាប់ដេត ក្រោយមក ដោះស្រាយសិន ជាជាងយកឲ្យជាងធ្វើ នាំតែខាតលុយ និងអាចធ្វើមិនបានផង ព្រោះ Hardware គ្មានបញ្ហាទេនោះទេ។

 

 

សរុបមក អ្នកប្រើប្រាស់ បានដឹងហើយ ប្រសិនបើម៉ាស៊ីន iPhone 7 ឬ iPhone 7 Plus របស់អ្នក មានបញ្ហា រន្ធស្រូបសម្លេង មិនដំនើរការនោះ អ្នកកុំទាន់អាល់ ភ័យបារម្មណ៍អី ព្រោះ Apple បានប្រកាសហើយ ភាគច្រើន វាមកពីបញ្ហា Software នៅលើម៉ាស៊ីនដែល ដំណើរការ iOS 11.3 ឡើងទៅ ដូច្នេះអ្នកត្រូវចាំកំណែអាប់ដេត ក្រោយ និងកុំអាល់យក ឲ្យជាងជួសជុលអី ព្រោះអាចធ្វើឲ្យ អស់លុយ និងមានបញ្ហា លើសដើមក៏ថាបាន។