បណ្តាញសង្គម

Android ចាប់​ផ្តើម​ប្រើ​បច្ចេក​វិទ្យា AI គ្រប់​គ្រង​ថាមពល​ថ្ម​របស់​ស្មាតហ្វូន!

ក្រុម Developer លើប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Alphabet បានប្រកាសនូវ មុខងារថ្មីមួយ

ហៅថា Adaptive Battery ដែលប្រើប្រាស់នូវ បច្ចេកវិទ្យា AI (Artificial Intelligence) ឆ្លាតវៃ គ្រប់គ្រងថាមពលថ្ម របស់ស្មាតហ្វូន ដំនើរការប្រព័ន្ធប្រតិបត្តិការ Android នាពេលខាងមុខ។ ការគ្រប់គ្រងនេះ មានច្រើនរបៀប ដូចជា ការបិទកម្មវិធី ដែលឈប់ប្រើប្រាស់ កុំឲ្យដើរលើ Background, ជួយតាមដានកម្រិត ពន្លឺអេក្រង់ ឲ្យសាកសមនឹងការ ប្រើប្រាស់យើង ដើម្បីងាយស្រួល ឲ្យស្មាតហ្វូនស៊ីថាមពលថ្មតិច ជាងមុន និងប្រើបានយូរ។

អ្នកជំនាញបានប្រាប់ហើយថា ទោះជា AI នេះឆ្លាតក៏ពិតមែន ក៏មិនអាច ជ្រៀតជ្រែកទិន្នន័យឯកជន របស់អ្នកប្រើប្រាស់ដែរ ដូច្នេះអ្នកប្រើប្រាស់បាន ដោយសុវត្ថិភាព ហើយមុខងារនេះ នឹងជួយសន្សំ ថាមពលថ្មដល់អ្នក ប្រើប្រាស់បាន កាន់តែច្រើន ព្រោះការពីមុនមក គ្រាន់តែស៊ីភីយូ ស៊ីថាមពលថ្មអស់ 30 ភាគរយទៅហើយ ទោះបីជាយើង គ្រាន់តែបើក កម្មវិធីមក រួចបិទទៅវិញ ព្រោះនៅមាន System ជាច្រើន ដំនើរការក្នុងស្មាតហ្វូនទាំងនោះ ដូច្នេះវាត្រូវការ ថាមពលថ្ម ជាចាំបាច់។

ពួកគេ មិនបានបញ្ជាក់ថា មុខងារនេះ នឹងដាក់ឲ្យប្រើប្រាស់ នៅពេលណាមួយ ជាក់លាក់នៅឡើយទេ ហើយក៏មិនបាន ប្រាប់ថា នឹងមានឲ្យ ប្រើប្រាស់លើ Android ជំនាន់ណាខ្លះដែរ តែយើងអាច ដឹងបានថា មុខងារនេះ អាចមានវត្តមានក្នុង Android P ជំនាន់ក្រោយ ព្រោះបច្ចេកវិទ្យា AI ដំនើរការបានរលូន ក៏អាស្រ័យលើឈីប របស់ស្មាតហ្វូនដែរ ទាល់តែស្មាតហ្វូន ចេញមកក្រោយៗ ទើបសាកសម ជាមួយវា។ បច្ចេកវិទ្យា AI នេះ ពិតជាឆ្លាតជាង បច្ចេកវិទ្យាផ្សេងៗ ព្រោះវាអាចវិភាគ និងគ្រប់គ្រង លើអ្វីបានច្បាស់លាស់ ទើបគេប្រើប្រាស់វាបាន ច្រើនបែបច្រើនយ៉ាង ហើយវាអាចអភិវឌ្ឍន៍ ខ្លួនវាឲ្យកាន់តែ ឆ្លាតវៃ។

 

សរុបមក ក្រុម Developer ប្រព័ន្ធប្រតិបត្តិការ Android បានប្រកាសថា ពួកគេ បានយកបច្ចេកវិទ្យា AI មកជួយគ្រប់គ្រង ថាមពលថ្ម របស់ស្មាតហ្វូន ឲ្យកាន់តែ ប្រើប្រាស់បានយូរ និងមិនងាយឲ្យខូច ព្រោះ AI ជាបច្ចេកវិទ្យា ឆ្លាតវៃ ចេះវិភាគ និងគ្រប់គ្រងលើ Hardware ផ្សេងៗ បានល្អ តែពួកគេ មិនបានប្រាប់ថា មុខងារនេះ នឹងមានសម្រាប់ Android ជំនាន់ណាខ្លះ នៅឡើយទេ ដោយយើងអាច ប៉ាន់ស្មានដឹងថា អាចមាននៅក្នុង Android P ។

ដកស្រង់ពីhttp://www.cambo-report.com/article/12406