Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពានរង្វាន់ អគារខ្ពស់ និង ប្រណីតជាងគេ លើលោក បានទៅ ទីក្រុងឡុងដ៍

  • បោះពុម្ព

សារព័ត៌មានស៊ីអិនអិន បានចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៤ នេះថា អគារ ហ្សាដ (Shard) បានក្លាយជាម្ចាស់ពានរង្វាន់ នៃស្ថាបត្យកម្ម កំពូលលើលោក ប្រចាំឆ្នាំពីក្រុមហ៊ុន Emporis Building and Construction ដែលមានមូលដ្ឋាននៅទីក្រុង ហេមប៊ឺហ្គ ក្នុងពិធីប្រគល់ពាន ដែលបានប្រារព្ធឡើង កាលពីពេលថ្មីៗនេះ។

ពានរង្វាន់ដូចខាងលើនេះ ត្រូវបានប្រគល់ជូនជារៀងរាល់ឆ្នាំ ដល់អគារល្អប្រណីតនានា លើសកលលោក តាំងពីឆ្នាំ ២០០០ មកម្ល៉េះ ក្រោមការកាត់សេចក្តី យ៉ាងយកចិត្តទុកដាក់ពីក្រុម អ្នកជំនាញកាត់ក្តីលើស្ថាបត្យកម្មទូទាំងសកលលោក។

សម្រាប់អគារ ហ្សាដ នេះមានកម្ពស់ ១០០ម៉ែត្រ បានបញ្ចប់ការសាងសង់ កាលពីឆ្នាំ ២០១៣ កន្លងទៅនេះ។ អ្នកនាំពាក្យរបស់ Emporis អះអាងថា “ការសាងសង់ អគារ ហ្សាដ ត្រូវបាន បញ្ចប់លើទីតាំងមានភាពរឹងមាំយ៉ាងពិសេស ជាពិសេសនោះ គឺវាសមសមស្របតាមតម្រូវការ នៃគំនិតបង្កើតថ្មីផងដែរ។ ដូច្នេះវាត្រូវបានទទួល ស្គាល់ភ្លាមៗថាជាបដិរូបថ្មី នៃទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស។”

គួរបញ្ជាក់ថា ក្រៅពីអគារលេខ ១ នៅទីក្រុងឡុងដ៍នេះ លេខ ២ វិញ បានទៅលើ DC Tower 1 នៃទីក្រុងវីយែន ប្រទេសអូទ្រីស។ ទិន្នន័យក្រុមហ៊ុនបង្ហាញថា ចាប់តាំង ពីឆ្នាំ ២០០៨ មក អគារប្រណីតជាច្រើននៅអឺរ៉ុប បានទទួលពានរង្វាន់អន្តរជាតិនេះ យ៉ាងហោចណាស់ ក៏ស្ថិតក្នុងតារាងកំពូលទាំង ១០ដែរ ប៉ុន្តែសម្រាប់នៅអាម៉េរិក ខាងជើងវិញ គឺមិនមានអគារណាមួយ បានជាប់លេខនោះឡើយ៕