បណ្តាញសង្គម

សាន់​ដេ បកស្រាយ រឿង ​អ៊ីវ៉ា ចូល​ថោន

ក្រោយលេចធ្លាយរូបថតរបស់តារាចម្រៀង អ៊ីវ៉ា មានវត្តមានចូលរួមពិធីមង្គលការកូនស្រីថៅកែផលិតកម្មថោនកាលពីម្សិលមិញ ពេលនេះលោក ឡាយ សុខចំរើន ម្ចាស់ផលិតកម្មសាន់ដេ អះអាងប្រាប់ Sabay ថា កញ្ញា អ៊ីវ៉ា មិនបានទៅថោននោះទេ។

លោកថា អ៊ីវ៉ានៅតែជាតារាចម្រៀងក្នុងផលិតកម្មខ្លួនដដែល ហើយការចូលរួមមង្គលការនោះគ្រាន់ជាការរាប់អានគ្នាធម្មតាប៉ុណ្ណោះ។ លោកបញ្ជាក់ថា តាមពិតក្នុងថ្ងៃមង្គលការនោះមានតារាជាច្រើនក្រៅពីថោនចូលរួមដែរ មិនមែនមានតែកញ្ញា អ៊ីវ៉ា ម្នាក់ប៉ុណ្ណោះទេ ហើយសូម្បីតែលោកខ្លួនឯងផ្ទាល់ក៏ចូលរួមផងដែរ។

លោកថា៖ "ធម្មតាពេលការគេហៅ ដូច្នេះត្រូវទៅហើយ ព្រោះជាការរាប់អានគ្នា ហើយ អ៊ីវ៉ា សុទ្ធតែមានមិត្តភ័ក្ដិរួមអាជីពនៅទីនោះច្រើនដែរ"។ ចំពោះកុងត្រារបស់តារាចម្រៀងមកពីខេត្តកំពង់ស្ពឺនៅ សាន់ដេ យ៉ាងណានោះ លោកសុំមិនបកស្រាយនោះទេ។ លោកបញ្ជាក់ថា សាន់ដេរនៅតែបន្តផលិតបទចម្រៀងឲ្យ អ៊ីវ៉ា៕

ដកស្រង់ពី៖Sabay