បណ្តាញសង្គម

ចាំ​អង្កាល់​ទៀត អ្នក​ប្រើ Android ក៏​អាច​កំណត់​ម៉ោង​សម្រាក​ពេល​មើល YouTube បានដែរ!

មុខងារនេះ បានដាក់ឲ្យអ្នកប្រើប្រាស់កម្មវិធី YouTube លើ iOS ប្រើមុនអ្នកប្រើ Android ហើយកាល ពីប៉ុន្មានថ្ងៃមុន

ដោយធ្វើឲ្យអ្នកប្រើប្រាស់ Android ស្រង៉ាកចិត្តបន្តិចដែរ ទើបមកដល់ ពេលនេះ YouTube អាប់ដេត ក៏អាចឲ្យអ្នកប្រើប្រាស់ កម្មវិធី YouTube ក្នុងស្មាតហ្វូន Android អាចកំណត់ម៉ោង សម្រាកបានដែរ ដូច្នេះអ្នកគួរតែសាកល្បង ប្រើប្រាស់ទាំងអស់គ្នា ទោះបីជាបាន ក្រោយអ្នកប្រើ iOS ក៏ដោយ ក៏មិនមានបញ្ហាអ្វីដែរ។

****ទៅកាន់កន្លែងទាញយក សម្រាប់ iOS | Android

នេះជាការអាប់ដេតចុងក្រោយ របស់កម្មវិធី YouTube ដែលមិនចង់ឲ្យអ្នក ទស្សនាវីដេអូក្នុង YouTube ជ្រុលម៉ោង មិនបាន សម្រាកគ្រប់គ្រាន់ ដោយក្នុងនោះ មានមុខងារមួយ អាចឲ្យអ្នកប្រើប្រាស់ដឹងខ្លួន ឬដាស់តឿន ឲ្យខ្លួនបានសម្រាក និងឈប់មើល YouTube បាន ព្រោះពេលខ្លះ អាចមើលជ្រុល ប្រសិនបើគ្មានការ ដាស់តឿន។ ការកំណត់រំលឹក ឬដាស់តឿន អ្នកឲ្យសម្រាក ឈប់មើល YouTube នេះ អ្នកអាចចូលទៅកាន់គណនី YouTube របស់អ្នក តាមរយៈស្មាតហ្វូន Android រួចបន្តចុចកំណត់ ក្នុង Settings > General > Remind me to take a break រួចកំណត់ម៉ោង សម្រាកបាន ត្រឹម 15 នាទី, 30 នាទី, 60 នាទី, 90 នាទី ដូច្នេះ នៅពេលដែលដល់ម៉ោង កំណត់ វីដេអូដែលអ្នក កំពុងមើលនោះ នឹងឈប់ រួចលោតផ្ទាំងកំណត់ម៉ោង នេះចេញមក ដើម្បីឲ្យអ្នកដឹង ហើយដល់ពេលសម្រាក។ ការប្រើប្រាស់នេះ ដូចទៅនឹងការប្រើប្រាស់ នៅលើ iOS អញ្ចឹងដែរ ប៉ុន្តែការកំណត់ខុសពី iOS បន្តិចបន្តួច។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/12462