Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Galaxy S9 និង Galaxy S9+ លក់​បាន​ដល់​ខ្ទង់​លាន​​គ្រឿង​​ក្នុង​​ទឹក​​​ដី​​​កំណើត​របស់​ខ្លួន!

  • បោះពុម្ព

ក្រុមហ៊ុន Samsung បានទទួលស្គាល់ និងបញ្ជាក់ពីចំនួនពិត ដែលក្រុមហ៊ុនលក់ Galaxy S9 និង Galaxy S9+

បានចាប់តាំងពីថ្ងៃដាក់លក់អំឡុងខែមីនា រហូតមកដល់ពេលនេះ ចន្លោះពេលជិត 2 ខែ បានខ្ទង់ 1 លានគ្រឿង គិតតែការលក់ក្នុងទឹកដីកំណើតរបស់ខ្លួន កូរ៉េខាងត្បូង ដោយមិនទាន់គិតពីការលក់ទៅកាន់ប្រទេសផ្សេងៗនៅឡើយទេ តែចំនួននេះ ជាការថយចុះទៅវិញ បើប្រៀបធៀបជាមួយ ការលក់ Galaxy S8 កាលពីឆ្នាំមុន ព្រោះកាលលក់ Galaxy S8 ត្រឹមតែ 37 ថ្ងៃប៉ុណ្ណោះ លក់បានដល់ខ្ទង់ 1 លានគ្រឿងទៅហើយ និងកាលពីឆ្នាំ 2011 ម៉ូឌែល Galaxy S2 ក៏លក់បានដល់ខ្ទង់ 1 លានគ្រឿងដែរ ត្រឹមតែរយៈពេល 40 ថ្ងៃ។

ទោះជាសន្ទុះនៃការលក់នេះ មិនលឿនក៏ដោយ តែចំនួនលក់នេះ អាចរកចំណូលឲ្យក្រុមហ៊ុនបានច្រើនជាងការលក់ពីមុន ដោយសារ Galaxy S9 និង Galaxy S9+ ចេញឆ្នាំនេះ មានតម្លៃថ្លៃជាង Galaxy S8 និង Galaxy S8+ ចេញដំបូងទៅទៀត ដូច្នេះសន្ទុះនៃការលក់យឺតជាងបន្តិច ក៏គ្មានបញ្ហាដែរ។ Samsung ក៏មិនបានបង្ហាញពីការសោកស្តាយនៃសន្ទុះលក់ថតចុះដែរ ព្រោះសន្ទុះគ្រាន់តែថយចុះបន្តិចប៉ុណ្ណោះ ណាមួយ Galaxy S9 មានតម្លៃថ្លៃជាង Galaxy S8 កាលចេញដំបូង ដូច្នេះលក់បានយឺតជាងប៉ុន្មានថ្ងៃក៏គ្មានបញ្ហាដែរ។ ក្រុមហ៊ុននេះ កំពុងផ្តោតខ្លាំងវាយយកចំណែកទីផ្សារក្នុងប្រទេសចិន ដោយសារនៅពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនចិន មានការគាំទ្រខ្លាំងពីប្រជាជនរបស់ពួកគេ ដោយសារតែតម្លៃនិងគុណភាព កាន់តែប្រសើរឡើងៗ មិនមែនដូចផលិតផលចិនកាលពីមុនឡើយ។

 

សរុបមក ក្រុមហ៊ុន Samsung បានបញ្ជាក់ និងទទួលស្គាល់ថា ចំនួនលក់របស់ Galaxy S9 និង Galaxy S9+ គិតតាំងពីថ្ងៃដាក់លក់អំឡុងខែមីនា រហូតមកដល់ពេលនេះ លក់បានដល់ខ្ទង់ 1 លានគ្រឿងហើយ នៅក្នុងកូរ៉េខាងត្បូង ដោយចំនួននេះ មិនបូករួម ការលក់ទៅតាមប្រទេសផ្សេងៗឡើយ ដោយចំនួននេះ ជាសន្ទុះយឺត ជាងបន្តិចរវាងការលក់ Galaxy S8 នៅឆ្នាំមុន ណាមួយ តម្លៃ Galaxy S9 ថ្លៃជាង Galaxy S8 តែក្រុមហ៊ុនមិនមានការអ៉ាក់អន់ចិត្តអ្វីឡើយ និងរីករាយដែលរកប្រាក់ចំណូលបានច្រើនជាងមុនផងដែរ។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/12479