Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះជាទូរសព្ទដំបូង​លើ​លោក ដែល​មាន​អង្គផ្ទុក​ទិន្នន័យ​ដល់ 1TB មាន​អេក្រង់​លាត​ស្អាត និងមានតម្លៃថ្លៃខ្លាំង!

  • បោះពុម្ព

អង្គផ្ទុកទិន្នន័យក៏យើងអាចរាប់ថា ជាគ្រឿង Components សំខាន់មួយដែរនៅក្នុងស្មាតហ្វូន

ដោយវាគឺសម្រាប់ផ្ទុកនូវប្រព័ន្ធប្រតិបត្តិការណ៍ និងផ្ទុកនូវទិន្នន័យនានា ហើយអង្គផ្ទុកទិន្នន័យទាំងអស់ក៏មិនដូចគ្នាដែរ ដោយសារតែទូរសព្ទលំដាប់កណ្ដាល និងលំដាប់បង្គួរប្រើប្រាស់នូវអង្គផ្ទុកទិន្នន័យប្រភេទ eMMC Flash ដែលបច្ចុប្បន្ននេះ មានដល់ជំនាន់ 5.1 ហើយដោយវាមានល្បឿនមធ្យមសម្រាប់ការប្រើប្រាស់ទូទៅ។ ចំណែកឯស្មាតហ្វូនលំដាប់កំពូលវិញ គេប្រើប្រាស់នូវអង្គផ្ទុកទិន្នន័យប្រភេទ UFS ដែលបច្ចុប្បន្ននេះមានដល់ជំនាន់ 3.0 ដែលមានល្បឿនបញ្ចូនទិន្នន័យ Bandwidth អតិបរមាដល់ ២,៩០០ មេហ្គាបៃក្នុងមួយវិនាទីឯណោះ។ ចំណែកទូរសព្ទមួយគ្រឿងនេះស្ថិតនៅក្នុងក្រុមហ៊ុន Smartisan ជាក្រុមហ៊ុនទូរសព្ទចិន មានឈ្មោះថា Smartisan R1 ដែលមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនធំបំផុតលើលោក។

ទៅលើរូបរាងរបស់ Smartisan R1 វាស្រដៀងនឹងទូរសព្ទ Essential Phone ដែរដោយផ្នែកខាងមុខមានបំពាក់នូវអេក្រង់លាតដល់គែមខាងលើកប់ និងមាន Notch មូលមួយនៅចំកណ្ដាលសម្រាប់ដាក់កាមេរ៉ា និងរន្ធសម្រាប់សម្លេងនិយាយទូរសព្ទ។ ចំណែកខាងក្រោយក៏ជាកញ្ចក់ដែរ តែវាជាកញ្ចក់ 3D ដូចជា HTC U11 មានឡូហ្គោនៅកណ្ដាល និងកាមេរ៉ាភ្លោះនៅខាងលើ និងមានស៊ុមជាអាលុយមីញ៉ូម ៧ ស៊េរី។ នៅខាងមុននេះគឺជាអេក្រង់ទំហំ ៦.១៧ អ៊ីញ កម្រិតបង្ហាញរូបភាព Full HD+ (2,242 x 1080 ភិចស៊ែល) ដែលមានកម្រិត Aspect Ratio 18:7:9 កម្រិត Contrast 1500:1 និងមានកម្រិតពណ៌ Color Gamut ៩៦% (DCI-P3) ហើយក៏មានកញ្ចក់ Gorilla Glass 3 ការពារផងដែរ។


ផ្នែកកាមេរ៉ាក៏ខ្លាំងដែរ ដោយ Smartisan R1 នេះបំពាក់មកនូវកាមេរ៉ាភ្លោះខាងក្រោយ មួយគ្រាប់ទំហំ ១២ មេហ្គាភិចស៊ែល ជាស៊េនស័រ IMX363 របស់ Sony ចាប់រូបភាពក្នុងទំហំ ១.៤ មីក្រូនភិចស៊ែល Dual Pixel Extreme focus មានកម្រិត Aperture f/1.8 ហើយក៏មានមុខងារទប់លំនឹង OIS ផងដែរ។ និងមួយគ្រាប់ទៀត មានទំហំ ២០ មេហ្គាភិចស៊ែល ចាប់កម្រិតភាពច្បាស់ ១ មីក្រូភិចស៊ែល ជាស៊េនស័ររបស់ Sony IMX350 និងប្រើប្រាស់លេន ៦ ស្រទាប់ Aperture f/1.75។ ហើយកាមេរ៉ាខាងមុខក៏ធំដែរដល់ទៅ ២៤ មេហ្គាភិចស៊ែលឯណោះ ដែលមានកម្រិត Aperture f/2.0 ហើយក៏ជាកាមេរ៉ាវៃឆ្លាត AI ផងដែរ ថែមទាំងមុខងារជំនួយសម្រស់ទៀត។

 

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតពីទូរសព្ទនេះគឺម៉ាស៊ីនខាងក្នុងរបស់វាតែម្ដង ដោយវាប្រើប្រាស់នូវឈីប Snapdragon 845 ដែលដូចកំពូលទូរសព្ទទូទៅដែរ ជាមួយនឹងស៊ីភីយូ Octa-Core មានល្បឿនដល់ ២.៨ ជីកាហឺត និងអង្គក្រាហ្វិច Adreno 630 ចំណែកឯរ៉េម និងអង្គផ្ទុកទិន្នន័យត្រូវបានបែកចែកចេញជាច្រើប្រភេទដូចជា៖


•    រ៉េម ៦ ជីកាបៃអង្គផ្ទុកទិន្នន័យ ៦៤ ជីកាបៃ (តម្លៃប្រហែល ៥៤៩ ដុល្លារ)
•    រ៉េម ៦ ជីកាបៃអង្គផ្ទុកទិន្នន័យ ១២៨ ជីកាបៃ (តម្លៃប្រហែល ៦២៧ ដុល្លារ)
•    រ៉េម ៨ ជីកាបៃអង្គផ្ទុកទិន្នន័យ ១២៨ ជីកាបៃ (តម្លៃប្រហែល ៧០៥ ដុល្លារ)
•    រ៉េម ៨ ជីកាបៃអង្គផ្ទុកទិន្នន័យ ១,០០០ ជីកាបៃ (តម្លៃប្រហែល ១,៣៨៨ ដុល្លារ)

ប៉ុន្តែគួរឲ្យស្ដាយ ដែលពេលនេះអង្គផ្ទុកទិន្នន័យប្រភេទ UFS 3.0 មិនទាន់ចេញដល់ ១,០០០ ជីកាបៃនោះទេ ដូចនេះក្រុមហ៊ុនបានបំពាក់នូវប្រភេទ UFS 2.1 ប៉ុណ្ណោះ និងរ៉េមប្រភេទ LPDDR4។ លើសពីនេះទៅទៀតវាក៏បានផ្ទុកមកនូវថាមពលថ្ម ៣,៦០០ មីលីអំពែម៉ោង ថែមទាំងអាចទ្រទ្រង់នូវច្ចេកវិទ្យាសាកថ្មលឿន Quick Charge 4+ ទៀតផង។ ប៉ុន្តែគួរឲ្យស្ដាយដែលទូរសព្ទនេះមិនមានរន្ធដោតកាស ៣.៥ មីលីម៉ែត្រនោះទេ ហើយក៏មិនមានអាវក្រោះការពារកម្រិត IP ដែរ។
Smartisan R1 នេះត្រូវបានដាក់លក់នៅលើទីផ្សារអនឡាញប្រទេសចិនហើយ ដូចជា JD.com ជាដើម ដោយតម្លៃបានបញ្ជាក់នៅខាងលើ ជាមួយនឹងជម្រើសពណ៌ស និងពណ៌ខ្មៅ ហើយនៅក្នុងប្រអប់លោកអ្នកនឹងទទួលបាននូវទូរសព្ទមួយគ្រឿង, USB-C, ក្បាលឆ្នាំងសាក Quick Charge 4+, ដុយបំបែក USB-C ទៅរន្ធដោតកាស, ម្ចុលចាក់ស៊ីម ហើយប្រសិនបើចង់បានស្រោមការពារបន្ថែម លោកអ្នកក៏អាចកុម្ម៉ង់បានដែរ ដោយមានតម្លៃប្រហែល ១៥ ដុល្លារថែមទៀត។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/12478