បណ្តាញសង្គម

Galaxy S9 និង​ S9+ ជាស្មាតហ្វូនមានល្បឿន​ដោនឡូដ​លឿន​ជាង​គេ​នៅក្នុង​ពេល​បច្ចុប្បន្ន!

សង្ឃឹមថា មិត្តអ្នកអាន មួយចំនួន កុំមានការច្រឡំ ថាយើងចេញផ្សាយលម្អៀងទៅខាងណា ឬជាការលើក អួតពីម៉ាករបស់ផលិតណាមួយអី ដោយយើងគ្រាន់តែសសេរតាមប្រភពព័ត៌មានដែលអាចជឿជាក់ បានចេញផ្សាយប៉ុណ្ណោះ

។ មិត្តអ្នកអាន មួយចំនួនប្រហែលជាបានស្គាល់ Ookla ជាវេបសាយ តេស្តល្បឿនអ៊ីនធើណេត រួមទាំងមានកម្មវិធី សម្រាប់ប្រើតេស្តល្បឿនអ៊ីនធើណេតនៅលើស្មាតហ្វូនផងដែរ។

តាមការតេស្តរកល្បឿនដោនឡូដរបស់ស្មាតហ្វូនកំពូលនាពេលនេះ តាមរយៈកម្មវិធី Ookla បានឲ្យដឹងថា Samsung Galaxy S9 និង Galaxy S9+ មានល្បឿនដោនឡូដលឿនជាងគេបង្អស់នៅបច្ចុប្បន្ននេះ ជាមួយការប្រើប្រាស់អ៊ីនធើណេតស៊ីមកាត 4G LTE ដោយល្បឿនឡើងដល់ 1.2Gbps ដែលជាល្បឿនមួយលឿនបំផុត គឺលឿនជាង iPhone X ប្រមាណ 37 ភាគរយ, លឿនជាង Google Pixel 2 ប្រមាណ 17 ភាគរយ និងលឿនជាង Galaxy S7 ប្រមាណ 38 ភាគរយឯណោះ។ យើងដឹង ថាល្បឿនរបស់អ៊ីនធើណេត វាអាស្រ័យលើប្រព័ន្ធរបស់ស៊ីមកាត ទៅតាមតំបន់នីមួយៗ អាចលឿនអាចយឺត តែការធ្វើតេស្តនេះ នៅតំបន់តែមួយ និងការប្រើប្រាស់ស៊ីមកាតប្រព័ន្ធតែមួយ ដូច្នេះយើងអាចដឹងបានថា Galaxy S9 មានល្បឿនដោនឡូដលឿនដោយសារ ស្មាតហ្វូននេះ ប្រើប្រាស់ម៉ូឌឹម LTE CAT 18 ។

សរុបមក អ្នកជំនាញ តេស្តល្បឿនអ៊ីនធើណេត របស់ស្មាតហ្វូនកំពូលៗ របស់ក្រុមហ៊ុនទាំងឡាយ និងបានបង្ហាញឲ្យមហាជនដឹងថា Galaxy S9 និង Galaxy S9+ មានល្បឿនដោនឡូដលឿនជាងគេបង្អស់ ជាមួយល្បឿនដោនឡូដដល់ 1.2Gbps ដោយសារស្មាតហ្វូនទាំង 2 ប្រើប្រាស់នូវម៉ូឌឹម LTE CAT 18 ដោយឡែក iPhone X ប្រើត្រឹមម៉ូឌឹម LTE CAT 12 ប៉ុណ្ណោះ។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/12477