Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គន្លឹះ​សំខាន់ៗ​ចំនួន៣ជា​ជំនួយ​ដល់​អ្នក​ក្នុង​ការ​ពិចារណា​មុន​នឹង​សម្រេច​ចិត្ត​ទិញ​ទូរសព្ទ​ថ្មី​ណា​មួយ​យក​មក​ប្រើ​ប្រាស់!

  • បោះពុម្ព

មុននឹងទិញទូរសព្ទថ្មីមួយ យកមកប្រើប្រាស់ គឺមិនមែនជារឿងងាយស្រួល ប៉ុន្មាននោះទេ

ជាពិសេសគឺនៅពេល ដែលស្មាតហ្វូនសព្វថ្ងៃនេះ មានច្រើនម៉ាក ច្រើនម៉ូត ច្រើនលំដាប់ និងមានតម្លៃខុសៗគ្នាផងនោះ។ មនុស្សមិនតិចទេ ដែលកំពុងជួបប្រទះបញ្ហា ក្នុងការសម្រេចចិត្ត ថាគួរទិញទូរស័ព្ទថ្មី ម៉ូឌែលណា មានលក្ខណៈសម្បត្តិល្អ ដើម្បីមកធ្វើជា របស់សំណព្វចិត្ត ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ?

ជាដំបូង មុននឹងចូលដល់ចំនុចសំខាន់ ដែលខ្ញុំនឹងលើកឡើងនោះ អ្នកទាំងអស់គ្នា ត្រូវច្បាស់ខ្លូនឯងជាមុនថា តើគោលបំណងចំបង ដែលអ្នកចង់បាន ពីស្មាតហ្វូននោះ គឺអ្វី? អ្នកប្រើប្រាស់វាទូទៅ ប្រចាំថ្ងៃនេះ អ្នកចង់បានអ្វីខ្លះពីវា?

សម្រាប់ខ្ញុំ ខ្ញុំនឹងលើកយកកត្តាបីសំខាន់ៗ ដែលអ្នកអាចពិចារណាបាន ថាតើអ្នកចង់បានកត្តាមួយណាសំខាន់ និងចាំបាច់ជាងគេពី ស្មាតហ្វូនមួយគ្រឿង សម្រាប់អ្នក?

 
1.    ប្រព័ន្ធប្រតិបត្តិការណ៍
សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ ដែលពេញនិយមបំផុត ក្នុងពេលបច្ចុប្បន្ននេះ មានតែ 2 ប៉ុណ្ណោះគឺ ប្រព័ន្ធប្រតិបត្តិការណ៍ iOS និង Android។ សម្រាប់ iOS គឺជាប្រព័ន្ធប្រតិបត្តិការណ៍ របស់ក្រុមហ៊ុន Apple ចំណែក Android វិញជាប្រព័ន្ធប្រតិបត្តិការណ៍ របស់ក្រុមហ៊ុន Google។ iOS មានរចនាបថសាមញ្ញ ងាយស្រួលប្រើប្រាស់ និង Android មានមុខងារជាច្រើន និងសម្បូរបែប តែដំណើរការល្បឿន នៅយឺតជាង iOS។ អញ្ចឹងមានន័យថា ប្រសិនបើអ្នកចង់ប្រើ iOS គឺត្រូវទិញទូរសព្ទ iPhone របស់ Apple ប៉ុន្តែបើចង់ប្រើ Android នោះ អ្នកអាចនឹងត្រូវគិតបន្តិចហើយ ព្រោះថាស្មាតហ្វូន ដែលដំណើរដោយប្រព័ន្ធប្រតិបត្តិការណ៍ Android គឺមានច្រើនម៉ូឌែលណាស់ ជាមួយម៉ាកក្រុមហ៊ុនផ្សេងៗគ្នា ដូច្នេះ វាអាស្រ័យទៅ លើការសម្រេចចិត្តរបស់អ្នកហើយ។

2.    កាមេរ៉ា


ពីមួយឆ្នាំ ទៅមួយឆ្នាំ ក្រុមហ៊ុនផលិតស្មាតហ្វូន បានព្យាយាម ខិតខំកែខៃ និងអាប់ដេតសមត្ថភាព កាមេរ៉ាទូរសព្ទរបស់ពួកគេ អោយកាន់តែមាន គុណភាពខ្ពស់ នៅក្នុងការចាប់យករូបភាព ឬថតវីដេអូ ជាពិសេសនោះគឺ ការបន្ថែមមុខងារថ្មីៗ ហើយល្អៗ ដោយបង្កើតមក សម្រាប់ប្រិយមិត្តដែលចូលចិត្ត និងស្រលាញ់ការថតរូប នៅលើស្មាតហ្វូន ដែលស្មាតហ្វូនកំពូលៗមួយ ចំនួនអាចថតរូបបានស្អាត មិនចាញ់កាមេរ៉ា អាជីពឡើយ។ ទូរសព្ទខ្លះទៀត មានកាមេរ៉ាខ្លាំង អាចថតបានច្បាស់ល្អ ប៉ុន្តែមានកម្លាំងម៉ាស៊ីនស្ថិត នៅក្នុងលំដាប់មធ្យម ឬល្អបង្គួរ ហើយខ្លះទៀត កាមេរ៉ាស្ថិតក្នុង លំដាប់មធ្យម ឬល្អបង្គួរ ប៉ុន្តែមានកម្លាំង ម៉ាស៊ីនខ្លាំង និងស្មាតហ្វូនមួយចំនួនទៀត ខ្លាំងទាំងកាមេរ៉ា និងកម្លាំងម៉ាស៊ីន គ្រាន់តែតម្លៃវា ក៏ទៅតាមហ្នឹងដែរ។

3.    កម្លាំងម៉ាស៊ីន
សព្វថ្ងៃនេះ ការនិយមលេងហ្គេម នៅលើស្មាតហ្វូន គឺពិតជាទទួលបាន ប្រជាប្រិយភាពខ្លាំង ព្រោះថាហ្គេមដែលបានបញ្ចេញមក អោយទាញយកនោះ វាមានក្រាហ្វិច ច្បាស់ល្អ និងច្បាស់ខ្លាំងមិនចាញ់ ហ្គេមនៅលើកុំព្យូទ័រប៉ុន្មានទេ សប្បាយលេង និងអាចជួយបំបាត់ការ អផ្សុកថែមទៀត។ អញ្ចឹងប្រសិនបើអ្នក ជាប្រិយមិត្តចូលចិត្តលេងហ្គេម នៅលើស្មាតហ្វូន អ្នកគួរតែផ្តោតទៅ លើទូរសព្ទណា ដែលមានកម្លាំង ម៉ាស៊ីនខ្លាំងគួរសម ឬខ្លាំងតែម្តង ដូចជាពពួក Razer Phone ឬ Black Shark ជាដើម ដោយវាត្រូវបានបង្កើតមក សម្រាប់ផ្តោតទៅ លើអ្នកដែលចូលចិត្ត លេងហ្គេម ដែលមានក្រាហ្វិចធំ ប៉ុន្តែសមត្ថភាពកាមេរ៉ាវិញ គឺនៅមានកម្រិត។

 

អញ្ចឹងសរុបមកវិញ នេះគ្រាន់តែវាអ្វី ដែលយើងចង់ធ្វើ ការចែករំលែក ជាគន្លឹះមួយចំនួន ដែលអ្នកត្រូវពិចារណាមុននឹង ទិញទូរសព្ទ យកមកប្រើប្រាស់ និងអ្នកក៏ត្រូវប្រាកដ ចិត្តខ្លួនឯងផងថា អ្នកទិញវាសម្រាប់តម្រូវការក្នុងការប្រើទូទៅ សម្រាប់ថតរូបជាប្រចាំ ឬសម្រាប់លេង ហ្គេមក្រាហ្វិចធំៗ? ពេលដែលអ្នកច្បាស់ចិត្តហើយនោះ អ្នកនឹងទិញស្មាតហ្វូនមួយ បានត្រឹមត្រូវសមស្រប ទៅតាមតម្រូវការ ចម្បងដែលអ្នកចង់បាន។ កន្លងមក ក៏មានប្រិយមិត្ត ធ្លាប់បានសួរមកកាន់ ក្រុមការងារ ខេមបូ រីផត យើងផងដែរ សង្ឃឹមថានេះជាអត្ថបទ ដែលជាជំនួយក្នុងការ ពិចារណារបស់អ្នកបានទៅចុះ!

យ៉ាងណា ប្រសិនបើអ្នកចង់ទិញ ទូរសព្ទមួយ ដែលមានទាំង 3 ចំនុចខាងលើ អ្នកអាចនឹងត្រូវចំណាយថវិកា រាងច្រើនគួរសម បន្តិចហើយអាចនឹងចាប់ពី 600$ ឡើងទៅ ដើម្បីទទួកបានសមត្ថភាពខ្លាំងៗទាំងបីនេះ យកមកប្រើប្រាស់។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/12451