បណ្តាញសង្គម

ក្រោយ​គ្មាន​ឈ្មោះ​ជា​ប្ដី​ប្រពន្ធ​ ឬ សង្សារ​​អ្នក​សិល្បៈ​ ៥គូ​​​នេះ​ផ្ដាច់​មនោសញ្ចេតនា​គ្នា​ទាំង​ស្រុង​​

មុនពេលបែកបាក់គ្នាជីវិតប្ដីប្រពន្ធ ឬ សង្សារអ្នកសិល្បៈ ៥គូនេះស្រឡាញ់គ្នាខ្លាំងណាស់ ។ ប៉ុន្តែរឿងមួយគួរឲ្យសោកស្ដាយខ្លាំងបំផុតនោះ ក្រោយពីចែកផ្លូវគ្នាដើររៀងៗខ្លួនរួចមកពួកគេបែរជាផ្ដាច់ទំនាក់ទំនងគ្នាទាំងស្រុង សូម្បីតែមុខក៏មិនមើលដែរ។

១. បើនិយាយពីតារាចម្រៀង សុគន្ធ និសា និងកវីនិពន្ធ សុខ ជំនោរ វិញលែងមានឈ្មោះជាគូស្នេហ៍នឹងគ្នាតទៅទៀត ក្រោយពីអ្នកទាំងពីរសម្រេចចែកផ្លូវគ្នាដើររៀងៗខ្លួនអំឡុងឆ្នាំ ២០១២ ។ បើគិតមកដល់ឆ្នាំ ២០១៨ នេះមានរយៈពេល ៦ឆ្នាំហើយ ដែលអ្នកទាំងពីរមិនស្ដីរកគ្នា សូម្បីតែពួកគេរៀបការក៏មិនបានអញ្ជើញគ្នាទៅវិញទៅមកឲ្យចូលរួមដែរ។

២. ប៉ែន ចំរ៉ុង បានដាក់ពាក្យប្ដឹងសុំលែងលះជាមួយ ភិន សុដាលីស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៦ ក្រោមហេតុផលរស់នៅមិនចុះសម្រុងនឹងគ្នាតទៅទៀត។ ក្រោយមកតុលាការក៏សម្រេចឲ្យអ្នកទាំងពីរលែងលះគ្នាតែម្ដងទៅ បន្ទាប់ពីផ្សះផ្សាច្រើនលើក។ ការចែកផ្លូវគ្នាម្ខាងម្នាក់ធ្វើឲ្យភរិយាស្វាមីអេតាស៊ីវិលមួយគូនេះ ផ្ដាច់ទំនាក់ទំនងជាមួយគ្នា និងមើលមុខគ្នាមិនចំដល់សព្វថ្ងៃនេះ។

៣. ចំណែកឯ យ៉ាន លីនដា និង យ៉ែម សំអូន បានសម្រេចចែកផ្លូវគ្នាដើររៀងខ្លួន កាលពីថ្ងៃ ទី៣ ខែឧសភា ឆ្នាំ២០១៥ ។ ដើមហេតុនៃការបែកបាក់គ្នានេះដោយសារតែនាង តាមទាន់រឿងស្វាមីមានទំនាក់ទំនងស្នេហាភេទដូចគ្នា ហើយរហូតមកដល់ពេលនេះទំនាក់ទំនងអ្នកទាំងពីរត្រូវបានកាត់ផ្ដាច់ទាំងស្រុងលែងជាអ្វីជាមួយគ្នាតទៅទៀត សូម្បីតែចំណងមិត្តភាពក៏គ្មានដែរ។

៤. ងាកមកចាប់អារម្មណ៍ វ៉ាន់ នីឡា បន្ទាប់ពីលោក កុយ សិទ្ធិស័ក្ដិ ត្រូវជាគូស្នេហ៍ចែកចាយរូបអាក្រាតកាយរបស់ខ្លួននៅលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុករួចមក នាង ក៏បានដាក់ពាក្យប្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញពីបទ ហិង្សាដោយចេតនា និង ចែកចាយរូបអាសអាភាស។ ក្រោយមកតុលាការ បានសម្រេចរឿងក្ដី នីឡា និងអតីតគូស្នេហ៍ជាស្ថាពរ កាលពីថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០១៧ ដោយផ្ដន្ទាទោសជនជាប់ចោទឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ។ ចាប់តាំងពីពេលនោះមកនាង និងគូស្នេហ៍បានកាត់ផ្ដាច់ទំនាក់ទំនងជាមួយគ្នាទាំងស្រុង។

៥. រីឯតារាសម្ដែងទឹកភ្នែក នី មុន្នីនាថ វិញត្រូវបានអតីតគូដណ្ដឹងលោក អ៊ឹង សូឡាង ដាក់ពាក្យប្ដឹងទៅតុលាការពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្តកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។ ក្នុងបណ្ដឹងនោះបានទាមទាមឲ្យនាង សងប្រាក់ ៧០ ០០០ ដុល្លារអាមេរិក (ប្រាំពីរម៉ឺន) ព្រមទាំងសងជំងឺចិត្ត ៥០ ០០០ ដុល្លារអាមេរិក (ប្រាំម៉ឺន) បន្ថែមទៀតមកឲ្យលោក។ ក្រោយពីមានរឿងរ៉ាវប្ដឹងផ្ដល់រួចមកភាគីទាំងសង្ខាង លែងមានទំនាក់ទំនងល្អដូចពេលមុន និងមើលមុខគ្នាមិនចំ៕

ដកស្រង់ពី៖ Sabay