បណ្តាញសង្គម

ជីជី ប្រតិកម្ម​ រកមុខ​អ្នក​យកឈ្មោះ​នាង​ទៅ​ប្រកាស​លក់ខ្លួន ដាក់គុក

រឿងមិនគួរកើតឡើងមួយ បានធ្វើឱ្យពិធី ការិនីស្រស់ស្អាត ជីជី ខឹងខ្លាំងរហូតផុសសារប្រាប់ជាសាធារណៈលើបណ្ដាញសង្គម ហ្វេសប៊ុក ស្វែងរកមុខអ្នកយកឈ្មោះរបស់នាង ដាក់ជាមួយរូបថតមនុស្សស្រីម្នាក់ទៀតដែលមានមុខមាត់ស្រដៀងនាងមកផ្សាយលក់ខ្លួន ដាក់គុក។

«ពួកអាគ្មានខួរយកឈ្មោះខ្ញុំទៅលក់ខ្លួន ប្រយត្ន័តាមទាន់ទះកំភ្លៀងញាត់គុក ពួកអាខ្ទេីយម៉ែយ៉ែមថោកទាប ដេីរបំផ្លាញឈ្មោះគេកុំភ្លេចថាកម្មពៀរវាមាន ចង់ជួបណាស់ម្នាក់ស្រីដែលមុខដូចជីជីនិង ជួបចាប់ទះកំភ្លៀងថតផុសFacebook ហ្មង ខ្លាំងដៃណាស់មីនាងលក់ខ្លួនឯងសោះយកឈ្មោះគេទៅលាប ថោកហួស» សារបង្ហោះ លើគណនីយ ហ្វេសប៊ុក Gigi Solida។

តាមរយៈការឆ្លើយតបក្នុង comment របស់ជីជី បានឱ្យដឹងថា មានបុគ្គល តាំងចិត្តយកឈ្មោះ ជីជី មកប្រើប្រាស់ផ្សំជាមួយរូបមនុស្សស្រីម្នាក់ដែលមានមុខមាត់ស្រដៀងគ្នានឹង កញ្ញា។ គួរបញ្ជាក់ដែរថានេះ ទង្វើរដែលយកឈ្មោះរបស់បុគ្គលឯកជន ទៅបំពានបែបនេះ រាប់ថាជាការបង្ខូចកិត្តិយសបុគ្គល ហើយអាចមានទោសទ័ណ្ឌធ្ងន់ធ្ងរថែមទៀតផង ក្នុងនោះដែរក៏មានមិត្តសិល្បៈរបស់ ជីជី ផ្តល់យោបល់ឱ្យប្តឹង រកជនដែលយកឈ្មោះជីជីទៅដាក់លក់ខ្លួននោះ ដើម្បីស្វែងរកយុត្តិធម៌ជូនកញ្ញា ជីជីវិញដែរ។

ដកស្រង់ពី៖Sabay