បណ្តាញសង្គម

Nokia X6 ​លក់​តែ​ ១០ វិនាទី​ អស់​ខ្ទេច​ពី​ស្តុក​

ការដាក់លក់ Nokia X6 លើកដំបូងនៅប្រទេសចិន ត្រូវបានលក់ដាច់អស់ពីស្តុកនៅក្នុងរយៈពេលត្រឹមតែ ១០ វិនាទី ដោយតួលេខនៃចំនួនស្មាតហ្វូនមិនត្រូវបានបង្ហាញនោះទេ។

Nokia X6 មានតម្លៃចាប់ ពីប្រមាណ ២០០ ដុល្លារ, ២៣៥ ដុល្លារ និង ថ្លៃបំផុតដល់ ២៦៦ ដុល្លារ ជាតម្លៃលក់ នៅប្រទេសចិន។ ការលក់លើកទីពីរ នឹងធ្វើឡើងនាថ្ងៃទី ៣០ ខែឧសភាខាងមុខនេះ ហើយខណៈនេះ ចំនួនអ្នកចុះឈ្មោះទិញ Nokia X6 តាមអនឡាញ គ្រប់ប្រភេទ មានសរុបប្រមាណ ៧០០ ០០០ នាក់។

ត្បិតថាបច្ចុប្បន្ន Nokia X6 មានលក់ផ្ដាច់ មុខតែនៅក្នុងប្រទេសចិន ប៉ុន្តែតាមរយៈការស្ទង់មតិ របស់ប្រធានផ្នែកផលិតផល HMD Global កាលពីពេលកន្លងទៅ ឲ្យសញ្ញាថា Nokia X6 អាចនឹងលេច វត្តមានក្រៅទឹកដីប្រទេសចិន៕


 

ដកស្រង់ពី៖ Sabay