បណ្តាញសង្គម

រូបថតជុំគ្រួសារពិធីរៀប​អភិសេកព្រះអង្គម្ចាស់ Harry និង Meghan បង្ហាញជាផ្លូវការ

រូបថតអភិសេក ជាផ្លូវការរបស់ព្រះអង្គម្ចាស់ Harry និង Meghan Markle បានបង្ហាញចេញ ជាសាធារណៈហើយកាល ពីម្សិលមិញ។

រូបភាពដ៏សែន មានន័យក្នុងឆ្នាំ ២០១៨ នៃអាពាហ៍ពិពាហ៍គូស្នេហ៍ រាជវង្សមួយគូបានបង្ហាញ ជាផ្លូវការហើយ មានចំនួន ៣សន្លឹក។ ក្នុងនោះ ២សន្លឹក គឺជារូបថតរបស់ព្រះអង្គម្ចាស់ Harry និង Meghan ជាមួយនឹងគ្រួសារ ទាំងសងខាង ពោលមានតាំងពីព្រះវត្តមានម្ចាស់ក្រត្រី Elizabeth, ព្រះអង្គ Philip, ព្រះបិតា Charles, ព្រះនាង Camilla, ម្ដាយរបស់ Meghan, ព្រះអង្គម្ចាស់ William និងព្រះនាង Catherine ព្រមទាំងបុត្រាបុត្រីជាច្រើនអង្គ។ ឯ១សន្លឹកទៀតជារូបគូស្នេហ៍តែ២នាក់។

រូបទាំងនេះ ថតដោយអ្នកជំនាញថតរូប Alexi Lubomirski ដែលប្រិតប្រៀងបំផុត ក្នុងការផ្ដិតយកប្លង់ល្អៗ ពិសេសពេលវេលា មានអត្ថន័យបំផុតជាប្រវត្តិសាស្ត្រ។

មួយវិញទៀត បើតាមការឲ្យដឹងពីវិបសាយ Time ព្រះអង្គម្ចាស់ Harry និងមហេសីមានក្ដីសោមនស្សរីករាយ ជាពន់ពេកដែលបានចែករំលែក ពេលវេលានេះជាមួយមនុស្សទូទាំងពិភពលោក ពិសេសក៏អរគុណ អ្នកគ្រប់គ្នាដែលបានចូលរួម ក្នុងពិធីមង្គលនេះ៕

 

ដកស្រង់ពី៖ Sabay