បណ្តាញសង្គម

Facebook ចាប់​ដៃ​ជាមួយ Qualcomm ដើម្បី​អភិវឌ្ឍន៍​អោយ Wi-Fi ដើរ​កាន់​តែ​លឿន!

បណ្តាញសង្គមយក្ស Facebook បានប្រកាសជាផ្លូវការថា បានសហការជាមួយ Qualcomm

ក្នុងគំរោងមួយ ដែល Facebook បង្កើតឡើងតាំងពីឆ្នាំ 2016 មកម្ល៉េះ ហៅថាគំរោង Terragraph ដែលសិក្សា និងអភិវឌ្ឍន៍លើប្រព័ន្ធ Wi-Fi ឲ្យជញ្ជូន និងទទួលទិន្នន័យ បានកាន់តែរហ័ស នៅតាមតំបន់ជនបទ មួយចំនួន។ ដើម្បីអោយ ដំនើរការគំរោងនេះ ទទួលបានជោគជ័យ Facebook ត្រូវមានការជួយ ពីក្រុមហ៊ុន Qualcomm នេះឯង។

Qualcomm នឹងផលិតនូវឈីបប្រភេទថ្មី សម្រាប់ប្រើប្រាស់ជាមួយ បច្ចេកវិទ្យា Terragraph នៃគំរោងនេះ ដើម្បីឲ្យអ្នកប្រើប្រាស់ អាប់ដេត Routers របស់ពួកគេឡើងទៅ ហ្វ្រេកង់ 60GHz ។ អ៊ីនធើណេត ពិតជាសំខាន់ ដូចនេះអ្នកនៅតំបន់ ដាច់ស្រយ៉ាល ឬតាមជនបទ ក៏គួរតែទទួលបានការ ប្រើប្រាស់ អ៊ីនធើណេត ដើម្បីឲ្យពួកគេស្វែងយល់ពី ពិភពខាងក្រៅ ឲ្យបានច្រើន និងមានគំនិតជួយអភិវឌ្ឍន៍ ដល់ភូមិស្រុក របស់ពួកគេ ហើយនេះទាល់តែមាន អ្នកខ្លាំងដូចជា Facebook និង Qualcomm ជួយជាមុនសិន ទើបការអភិវឌ្ឍន៍ មានជាបន្តបន្ទាប់ទៀត នៅពេលក្រោយ។

 

គំរោងនេះ នឹងចាប់ផ្តើមប្រើប្រាស់នៅពាក់កណ្តាល ឆ្នាំក្រោយនេះហើយ។ ដំណឹងមួយទៀត Qualcomm បានប្រកាសបង្ហាញ ពីឈីប 5G របស់ពួកគេហើយ ប៉ុន្តែពួកគេមិនបានបញ្ជាក់ថា ក្រុមហ៊ុនណាមុនគេ ដែលអាចប្រើប្រាស់ឈីបនេះ នៅឡើយទេ តែតាមការប៉ាន់ស្មាន គិតថាជាក្រុមហ៊ុន Nokia និង Samsung មុនគេ ហើយឈីបនេះ នឹងត្រៀមផលិត ដាក់លើស្មាតហ្វូនចេញ នៅឆ្នាំក្រោយ នេះឯង។

 

សរុបមក ក្រុមហ៊ុន Qualcomm បានសហការជាមួយបណ្តាញ សង្គមយក្ស Facebook អភិវឌ្ឍន៍លើគំរោង Terragraph ជាមួយគ្នា ដើម្បីជួយពន្លឿន ល្បឿន Wi-Fi នៅតាមតំបន់ ដាច់ស្រយ៉ាល និងតំបន់ជនបទ ទទួលបានល្បឿន ប្រើប្រាស់លឿនជាងមុន ប្រើបានដល់ ហ្វ្រេកង់ 60Ghz ដោយប្រើឈីបរបស់ Qualcomm និងបច្ចេកវិទ្យា Terragraph ហើយការដាក់ឲ្យ ប្រើប្រាស់នូវ បច្ចេកវិទ្យានេះ នៅពាក់កណ្តាល ឆ្នាំក្រោយនេះឯង។

 ដកស្រង់ចេញពីhttp://www.cambo-report.com/article/12539