Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាយ​រូបរាង Samsung Galaxy A9 Star ​ប្រើ​កាមេរ៉ា​ភ្លោះ​បញ្ឈរ​ដូច iPhone X

  • បោះពុម្ព

ខែមេសាកន្លង ទៅត្រកូល Galaxy មានកំណែលេខ SM-G8850 ត្រូវបានបង្ហោះផ្សាយ លើគេហទំព័រ TENAA។ លុះថ្មីៗនេះ ក៏ត្រូវបានគេ ទម្លាយតាមរយៈ វីដេអូប្រមាណ ១២ វិនាទី ថាជាម៉ូឌែល Galaxy A9 Star ។

ចំណុចចាប់អារម្មណ៍ មានការប្រើប្រាស់ កាមេរ៉ាភ្លោះបញ្ឈរ ខាងក្រោយដូច iPhone X របស់ Apple ហើយបន្សំទុកទ្រនាប់ស្កេនខ្ចៅដៃ ដាច់ដោយឡែកមួយនៅផ្នែកកណ្តាល។ជុំវិញលក្ខណៈសម្បត្តិម៉ាស៊ីន ស្មាតហ្វូនរំពឹងបង្ហាញខ្លួន ក្នុងឆ្នាំ ២០១៨ នេះ ទំនងបំពាក់នូវ អេក្រង់ OLED ទំហំ ៦,៣ អ៊ីញ កម្រិត ១ ០៨០ x ២ ២២០ ភីកសែល។

មាន RAM 4GB/64GB ROM បន្សំថាមពលថ្ម ៣ ៧០០ mAh មាន CPU ប្រភេទ Octa-core ល្បឿន 2.2GHz ហើយកាមេរ៉ា ក្រោយភ្លោះទំហំ 24MP+16MP និងខាងមុខ 24MP ដំណើរការលើ ប្រព័ន្ធ Android 8.0 Oreo៕

ដកស្រង់ពី៖ Sabay