Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទី​បំផុត​ រក​ឃើញ​​ក្រុម​​ចម្រៀង​កុមារ​ ជយ​លាភី​ប្រចាំ​ឆ្នាំ​២០១៨​ហើយ!

  • បោះពុម្ព

ក្រុមកុមារមកពី ខេត្តរតនគីរី គឺជាអ្នកទទួលបាន ជ័យលាភី លេខ១ក្នុងការ ប្រកួតមហោស្រព តន្រ្តី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន ក្នុងឆ្នាំនេះ។ បន្ទាប់ពីប្អូនៗកុមារ បានបញ្ចេញនូវកាយវិការ និងទឹកដមសំនៀងនៅក្នុងកម្មវិធី។

ក្រោយពីចំណាយពេលវេលា ក្នុងការប្រឡងអស់រយៈពេល ៥ សប្តាហ៍គឺចាប់ពីថ្ងៃទី ២៣ ខែមេសាឆ្នាំ ២០១៨ ដល់ថ្ងៃទី ២៩ ឧសភាឆ្នាំ២០១៨។ ពេលនេះរកឃើញក្រុមដែលទទួលបាន ជ័យលាភីហើយ ចំណាត់ថ្នាក់នោះគឺពានកិត្តិយស មានចំនួន២ និង ពានជ័យលាភីមាន៣។ ក្នុងនោះលេខ៣ បានទៅលើសាលាបឋមសិក្សា វត្តបូរណ៌ខេត្តសៀមរាប លេខ២ បានទៅលើ សាលាមីគីវ៉េ សាខាទី១៧ និង លេខ១ បានទៅលើ សាលាគ្រូយើងខេត្តរតនគិរី។

ការឲ្យពិន្ទុ គឺ ផ្អែកទៅលើទឹកដមសំឡេងច្បាស់ អក្ខរាវិរុទ្ធ ការសម្ដែង និង អត្ថន័យបទចម្រៀង ដែលជាការតែងនីពន្ធថ្មី មកពីសាលានីមួយៗ ។ការប្រកួតក្នុងឆ្នាំនេះមាន ៤៣ ក្រុមដោយ ចម្រាញ់យកតែ៥ក្រុមប៉ុណ្ណោះមាន ឱកាសទទួលបានពានជ័យលាភី។

សូមបញ្ជាក់ថាកម្មវិធី បិទមហោស្រពតន្រ្តី និងចម្រៀងកុមារ នេះមានការចូលរួមពី សំណាកសិស្សានុសិស្ស លោក គ្រូអ្នកគ្រូ អាណាព្យាបាល មន្រ្តី ឯកឧត្ដម និងលោកជំទាវជាច្រើនរូបទៀត។ កម្មវិធីនេះរៀបចំឡើង ជាលើកទី៣ហើយ ដើម្បីអបអរសាទរ ខួបលើកទី ៦៩ ទិវាកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី១៧ ទិវាពិភពលោកប្រយុទ្ធប្រឆាំង ពលកម្មកុមារ ១២ មិថុនា។ ជាពិសេសដើម្បី លើកទឹកចិត្តកុមារ ក្នុងការបញ្ចេញសមត្ថភាព របស់ពួកគេ៕

ដកស្រង់ពី៖ Sabay