Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេស​ ២ នឹងមាន​សិទ្ធិទិញ Galaxy Note 9 ប្រើ​អង្គ​ផ្ទុក 512GB មុន​គេ​បង្អស់

  • បោះពុម្ព

ចចាមអារ៉ាម នៃស្មាតហ្វូន Galaxy Note 9 កាន់តែក្តៅគគុក ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដំណឹងថ្មីមួយបាន រាយការណ៍ថាជម្រើស អង្គផ្ទុក 512GB លើម៉ូឌែលនេះនឹង មានលក់ក្នុងប្រទេសកូរ៉េខាងត្បូងនិងចិន មុនឈានដល់ទីផ្សារ ដទៃទៀត។

កន្លងទៅធ្លាប់ ល្ហិចល្ហៀងថាត្រកូល Note ឆ្នាំ ២០១៨ នឹងមានបំពាក់ RAM ទំហំ 8GB អមបន្ទះឈីប Exynos 9810 Octa លាយឡំប្រព័ន្ធ Android 8.1 Oreo ចេញពីប្រអប់ ហើយបំពាក់ថាមពលថ្ម ៤ ០០០mAh ខណៈកាមេរ៉ាក្រោយភ្លោះ និងខាងមុខមួយគ្រាប់ទំហំ 8MP។ បញ្ជាក់ថាក្រុមហ៊ុន SAMSUNG រំពឹងនឹងដាក់បង្ហាញ Note 9 ក្នុងទីក្រុង New York នាថ្ងៃទី ៩ សីហា មុនបើកចេញលក់ ជាផ្លូវការអំឡុងពីរសប្តាហ៍បន្ទាប់ ពោលគឺមុនប្រហែលកន្លះខែ នៃការចេញផ្សាយ iPhone ជំនាន់ថ្មីនៃគូប្រជែង Apple។

ដកស្រង់ពី៖ Sabay