បណ្តាញសង្គម

បញ្ហា Messenger លើ iPhone ពេលនេះមានដំណោះស្រាយហើយ

កាលពីប៉ុន្មាន ថ្ងៃមុននេះអ្នកប្រើ ឧបករណ៍ iDevice មួយចំនួន មានបញ្ហាលើ ការប្រើប្រាស់កម្មវិធី Messenger ដោយពេលចុចបើក កម្មវិធីទៅ    វាក៏គាំងត្រឡប់មកកាន់ផ្ទាំង Home វិញ។

បញ្ហាគឺមានទាក់ទងនឹង កំណែទម្រង់ជំនាន់ ចុងក្រោយរបស់កម្មវិធី Messenger ផ្ទាល់ ដែលជាជំនាន់ 17.0។ ក្រោយដឹងពី បញ្ហានេះ Facebook ក៏ប្រញាប់ប្រញាល់បញ្ចេញកំណែ អាប់ដេតថ្មីដើម្បី ដោះស្រាយបញ្ហានេះ។

ដូចនេះអ្នកប្រើប្រាស់ កម្មវិធី Messenger នៅលើឧបករណ៍ iDevice ដែលជួបបញ្ហានេះ អាចសាកល្បង អាប់ដេតកម្ម វិធីទៅកាន់ជំនាន់ ចុងក្រោយនៅក្នុង App Store ពីឥឡូវនេះ៕

ដកស្រង់ពី៖ Sabay