Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មក​ដឹង​ថ្ងៃ​ចូល​រោង​ការ ញ៉ែម សុគន្ធ ក្រោយ​​ពី​ភ្ជាប់​ពាក្យ

  • បោះពុម្ព

ពិធីភ្ជាប់ពាក្យលោក ញ៉ែម សុគន្ធ និងកញ្ញា ងួន កែវមល្លិកា កាលពីម្សិលមិញនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងពី មហាជនទាំងក្នុង និងក្រៅសិល្បៈ។

ក្រោយពីភ្ជាប់ពាក្យរួច ប្រិយមិត្តមិនទាន់បាន ចម្លើយពីលោក ញ៉ែម សុគន្ធ និងអនាគតភរិយា ថាចូលរោងការនៅថ្ងៃណានោះទេ។ ប៉ុន្តែបើតាមកំលោះសង្ហាកូនកាត់ចិន អេឡិច ច័ន្ទត្រា ត្រូវជាមិត្តភ័ក្ដិស្និទ្ធស្នាល បានឲ្យដឹងថាតួឯក ប្រុសក្នុងរឿង"កុមារីអាយុ២៥ឆ្នាំ" ត្រៀមចូលរោងជ័យបញ្ចប់ភាពនៅលីវ នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ។

លោកថា៖" បើតាម សុគន្ធ ឲ្យខ្ញុំដឹង ពួកគាត់នឹងចូលរោងការ នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌល កោះពេជ្រ។ គាត់ត្រៀមនឹងអញ្ជើញភ្ញៀវសិល្បៈ ឲ្យចូលរួមជាច្រើននាក់ផងដែរ"។ ទាក់ទងថ្ងៃចូលរោងការ នេះដែរ សាមីខ្លួន ញ៉ែម សុគន្ធ និងអនាគតភរិយា មិនអាចសុំការបកស្រាយបានទេ ទូរស័ព្ទហៅចូលតែមិនមានអ្នកទទួល៕

ដកស្រង់ពី៖ Sabay