Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Justin Bieber បង្ហាញ​ភាព​ជិតស្និទ្ធ​ជាមួយ​ Hailey ជា​សាធារណៈ ដើម្បី​បញ្ឈឺ Selena?

  • បោះពុម្ព

កាលពីប៉ុន្មាន ថ្ងៃថ្មីៗនេះ តារាចម្រៀង Justin Bieber និងតារាម៉ូដែល Hailey Baldwin បានក្លាយជាគូស្នេហ៍មួយគូ ដែលកំពុងទទួលបានការ ចាប់អារម្មណ៍ខ្លាំង ខណៈពួកគេបានចាប់ផ្ដើមទំនាក់ទំនងសាជាថ្មី ដោយទៅក្លឹបជាមួយគ្នា និងថើបគ្នានៅកណ្ដាលសួនច្បារ ជាសាធារណៈជាដើម។

បើតាមប្រភព ជិតស្និទ្ធនឹងតារា ចម្រៀង Justin Bieber បាននិយាយប្រាប់វិបសាយ Hollywood Life ថា៖ "Justin គឺសប្បាយចិត្តពេលនៅជាមួយ Hailey។ នាងបានធ្វើឲ្យលោកបានអារម្មណ៍ថាមានសុវត្ថិភាព និងចេះមើលថែលោក។ Justin មានមោទនភាពណាស់ និងមិនខ្លាចនឹងបង្ហាញ ក្ដីស្រឡាញ់របស់លោក ជាសាធារណៈនោះទេ"។ ទោះជាយ៉ាងណាក៏ដោយ តាមប្រភពដដែលនេះ បានបញ្ជាក់ទៀតថា ការបង្ហាញទំនាក់ទំនង ជាសាធារណៈរបស់ Justin Bieber នេះ គឺក្នុងបំណងទាក់ទាញ ការចាប់អារម្មណ៍ពី Selena Gomez នោះទេ។

ប្រភពមួយនោះ បាននិយាយថា៖ "Justin នៅតែនឹក Selena Gomez ខ្លាំង ប៉ុន្តែប្រសិនបើពួកគេ មិនអាចនៅជាមួយគ្នាបាន ដូច្នេះលោកក៏មិន ខ្មាសអៀននឹងនៅជាមួយ អ្នកផ្សេងដែរ"។ ប្រភពនោះបានបន្តទៀតថា៖ "Selena បានដឹងថា Justin និង Hailey បានទាក់ទងគ្នា ហើយប្រាកដណាស់ ដំណឹងនេះបានធ្វើ ឲ្យនាងឈឺចាប់ ព្រោះនាងនៅមានចិត្តលើ Justin នៅឡើយ។

ប៉ុន្តែនាងមិន អាចធ្វើអ្វីបាន"។ គួររម្លឹកដែរថា តារាចម្រៀង Justin Bieber និង Selena Gomez បានផ្ដាច់ទំនាក់ទំនង គ្នាសាជាថ្មីកាលពីខែមីនា ក្រោយបានទាក់ទងគ្នាម្ដងទៀតកាលពីឆ្នាំមុន៕

ដកស្រង់ពី៖  Sabay