បណ្តាញសង្គម

តាម​ទាន់​បាន​ដឹង​ថា នាយ​កុយ មាន​កូន​ស្រី​ស្រស់​ស្អាត​មិន​ចាញ់​តារា​​

កន្លងមកមហាជន ពុំធ្លាប់ដឹងថា តារាកំប្លែង និងសម្ដែងនាយកុយ មានកូនស្រីប្រកប ទៅដោយគន្លងធម៌ និងរូបសម្រស់ស្រស់ ស្អាតមិនចាញ់តារានោះទេ។

ជាក់ស្ដែងម្សិលមិញ នេះក្នុងថ្ងៃទិវាលោក ឪពុកអន្តរជាតិ កូនស្រីលោកបានបង្ហោះពាក្យពេចន៍ ជូនពរដល់លោកឪពុកខ្លួន ទើបធ្វើឲ្យមហាជនមាន ការភ្ញាក់ផ្អើលថា មិននឹកស្មាននាយ កុយ មានកូនស្រីស្រស់ស្អាត យ៉ាងនេះសោះ។

បើតាមនាយ កុយ ឲ្យដឹងមុននេះបន្តិចថា កូនស្រីខ្លួនមានឈ្មោះ ជី រដ្ឋា ជាកូនទី៣ ក្នុងចំណោមបងប្អូន ៦នាក់។ បច្ចុប្បន្ននេះ នាងមានគ្រួសារ និងមានកូន៣នាក់ហើយ ដោយប្រកបមុខរបរ ជាអ្នកលក់សម្លៀកបំពាក់ នៅផ្សារទួលទំពួង។

“ទោះបីជាកូនខ្ញុំ គាត់មានរូបស្រស់ស្អាតក៏ដោយ គាត់អត់ដែលមានចិត្តចង់ចូល ប្រឡូកសិល្បៈដូចខ្ញុំទេ គោលបំណងគាត់ ចង់ធ្វើការឯករាជ្យ មានមុខជំនួញផ្ទាល់ខ្លួន"។ លោក ជួង ជី ហៅនាយ កុយ ថ្លែងបញ្ជក់៕

ដកស្រង់ពី៖ Sabay