បណ្តាញសង្គម

ទីបំផុត Apple បានដាក់ពុម្ពអក្សរខែ្មរចូល iOS ជំនាន់ទី៨

ការទន្ទឹងរង់ចាំ របស់ប្រិយមិត្តប្រើ iDevices ក្នុងប្រទេសកម្ពុជា ពិតជាមិនខកបំណងឡើយ ដោយក្រុមហ៊ុន Apple ទីបំផុតបានដាក់ពុម្ពអក្សរខ្មែរ នៅលើ iOS 8 នាសន្និសីទ WWDC 2014 នេះ។ យោងតាមក្រុម 4khmeriPhone បានឲ្យដឹងថា iOS 8 Beta 1 ដែល Apple ប្រកាសកាលពីយប់មិញ បានភ្ជាប់ពុម្ពអក្សរខ្មែរ រួចជាស្រេច។ យ៉ាងណា វាមិនទាន់អាចដំណើរការបាន នៅលើ Safari និងក្តារចុច ក៏មិនទាន់មានដែរ។

ប៉ុន្តែ Apps មួយចំនួនធំ គឺអាច Support បានដូចជា Facebook, Twitter, Message, Email ផ្សេង។

4KhmeriPhone ថា នេះព័ត៌មានដ៏រីករាយ សម្រាប់ពលរដ្ឋខ្មែរ ក៏ដូចជាឆ្លើយតបតាម ការប្រឹងប្រែងរបស់ ក្រុមលោកកន្លងមក។ ជាមួយគ្នានេះ ក៏សង្ឃឹមដែរថា នៅជំនាន់ក្រោយៗ វានឹងដំណើរការល្អពេញលេញ ដែលនេះមោទនភាព និងជាការបង្ហាញមុខមាត់ ប្រទេសកម្ពុជានៅលើឆាក អន្តរជាតិ។