Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាយ​រូប​ ៣ សន្លឹក​ ឃើញ​ច្បាស់ៗ​ Galaxy Note9

  • បោះពុម្ព

Samsung Galaxy Note9 ដែលត្រៀមប្រកាសដើមខែ សីហាខាងមុខនេះ បានលេចធ្លាយរូបភាព ៣ សន្លឹកទៀត បង្ហាញឲ្យឃើញរឹតតែច្បាស់ពី រូបរាងស្មាតហ្វូនកំពូល ជំនាន់ថ្មីនេះ។

រូបភាពដំបូងគឺជារូបភាព ផ្សព្វផ្សាយផ្លូវការនៃ Galaxy Note9 ដែលបញ្ចេញដោយ Evan Blass។ ចំណែករូបភាពពីរសន្លឹកទៀត ជារូបភាពថតជាប់ Galaxy Note9 ពិត ទាំងផ្នែកខាងមុខ និងខាងក្រោយ បញ្ចេញដោយវិបសាយ Slash Leaks។

រូបភាពខាងទាំង ៣ គឺបង្ហាញពី Galaxy Note9 ដែលមានលក្ខណៈដូចគ្នានឹងដំណឹង ដែលបានចេញផ្សាយកន្លងមក។ Galaxy Note9 មានរូបរាងដូច Galaxy Note8 និងខុសគ្នាបន្តិចត្រង់ផ្នែកខាងក្រោយ។ ចំណែកប៊ិច S-Pen បានប្ដូរពណ៌ទៅជាពណ៌លឿងវិញ។

Galaxy Note9 នឹងប្រកាសចេញជា ផ្លូវការនៅថ្ងៃទី ០៩ ខែសីហាខាងមុខនេះ៕

ដកស្រង់ពី៖Sabay