Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​​​​​ដឹង​មូល​ហេតុ អែន ឌី​ មិន​​ថត​ឈុត​សិច​ស៊ី​ជាមួយ​តូ​តា ២​បទ​ថ្មី​ចុង​ក្រោយ

  • បោះពុម្ព

ស្ទើរគ្រប់ MV របស់លោក អែន ឌី ជាមួយតារាស្រី តែងតែធ្វើឲ្យអ្នកទស្សនាក្ដៅខ្លួន ដោយសារតែឈុតឆាកមានបញ្ចូលការសម្ដែងបែបសិចស៊ី។

ដោយឡែក បទចម្រៀងថ្មីពីរបទ "Crush ធ្វើឲ្យខូចចិត្ត" និងបទ "មិនអាចផ្លាស់ចិត្ត" សម្ដែងជាមួយកញ្ញា តូតា ទើបចេញកាលពីថ្មីៗនេះ ធ្វើឲ្យទស្សនិកជនប្លែកចិត្ត ព្រោះគ្មានកាយវិការ ស្រើបស្រាល សិចស៊ី ដូច MV កន្លងមកនោះទេ។

ទាក់ទិននឹងមូលហេតុនេះ លោក អែន ឌី ប្រាប់ Sabay ថា លោកឃើញបងប្អូនជាច្រើនកំពុងមានប្រតិកម្មខ្លាំង លើការថតបែបសិចស៊ី ម្ល៉ោះហើយបើលោកនៅតែបន្តបញ្ចូលកាយវិការបែបនេះទៀត អាចប្រឈមនឹងបាត់ប្រជាប្រិយភាព។

ក្រៅពីនេះ តារាវ័យ៣៨ ឆ្នាំរូបនេះ ចង់ប្ដូរមកជាការសម្ដែងបែបធម្មតាវិញ ដើម្បីឲ្យមើលទៅប្លែកសម្រាប់ស្ទីល MV ថ្មីរបស់លោក។ អែន ឌី បញ្ជាក់ថា៖ “ឥលូវនេះ ធម្មតាបងប្អូនយើងកំពុងប្រតិកម្មខ្លាំងលើការថតសិចស៊ី ដូច្នេះខ្ញុំព្យាយាមកែលម្អបន្តិចម្ដងៗ ដើម្បីបំពេញចិត្តទស្សនិកជន"។

ចំពោះរឿងដែលថា តូតា មិនហ៊ានថត MV ជាមួយលោក អែន ឌី ដោយសារខ្លាចសង្សារប្រច័ណ្ឌ ជារឿងមិនពិតនោះឡើយ។ យ៉ាងណាមិញ លោកសុំមិនបកស្រាយថា ថ្ងៃក្រោយអាចនឹងឈប់បញ្ចូលកាយវិការសិចស៊ី រោលរាលក្នុង MV ឬយ៉ាងណាទេ ព្រោះមិនអាចរំពឹងថ្ងៃខាងមុខបាន។

ប៉ុន្តែបើប្រិយមិត្តគាំទ្រការសម្ដែងបែបធម្មតា នោះលោកនឹងវិលមកសម្ដែងរបៀបធម្មតាវិញ។ ក្នុងនាមជាសិល្បករម្នាក់ អែន ឌី ប្រាប់ថានឹងរិះរកអ្វីដែលថ្មីប្លែក ព្រមទាំងព្យាយាមធ្វើអ្វីដែលល្អ ស្របតាមតម្រូវការប្រិយមិត្ត ។

លោកក៏សូមឲ្យទស្សនិកជនជួយគាំទ្រស្នាដៃសិល្បករខ្មែរ ដើម្បីជាកម្លាំងចិត្ត តស៊ូក្នុងការផលិតបទចម្រៀងថ្មីៗ បន្តទៀតផងដែរ៕

ដកស្រង់ពី៖ Sabay