Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភាគ​ថ្មី​រឿង "Train To Busan” ចាប់​ផ្ដើម​ដំណើរ​ការ​ថត​ហើយ

  • បោះពុម្ព

ខ្សែភាពយន្តភាគថ្មីរបស់រឿង "Train To Busan” បច្ចុប្បន្នកំពុងចាប់ផ្ដើម គម្រោងដំណើរការថតហើយ នេះបើតាមអ្នកតំណាងរបស់អ្នកដឹកនាំ រឿង Yeon Sang Ho បានបញ្ជាក់កាលពីថ្ងៃទី ១៣ ខែសីហា។

 


ខ្សែភាពយន្តក្រោយនេះ នឹងត្រូវជួបវីរុស Zombie ដូចរឿងមុនដែរ ខុសគ្នាត្រង់ថា លើកនេះវីរុសទាំងនោះ បានសាយភាយពាសពេញប្រទេសកូរ៉េតែម្ដង មិនមែនត្រឹមតែក្រុងប៊ូសាននោះទេ។

បើតាមអ្នកតំណាងរូបនេះ បានបញ្ជាក់ថា៖ "ពួកយើងកំពុងរៀបគម្រោង នឹងចាប់ផ្ដើមថតរឿងក្រោយ នេះនៅពាក់កណ្ដាលឆ្នាំក្រោយនេះ។ ពួកយើងនៅមិនទាន់បានរក តួអង្គនៅឡើយទេ ដូច្នេះហើយ យើងកំពុងនៅរៀបចំ អ្វីៗដើម្បីឲ្យមានលក្ខណៈខុសប្លែកពីមុន"។

គួរបញ្ជាក់ បើតាមអ្នកតំណាងរូបនេះ បានបន្ថែមថា អ្នកដឹកនាំរឿងមិនមានគម្រោង យកតួអង្គចាស់ដើម្បីឲ្យ សម្ដែងក្នុងរឿងថ្មីនេះទេ៕

ដកស្រង់ពី៖ Sabay